ដោយៈ សរិទ្ធ / កណ្តាលៈ ក្មេងស្ទាវ២ក្រុម ទំនងជាមានជម្លោះនឹងគ្នា ធ្វើអោយក្មេងស្ទាវមួយក្រុមទៀត ជិះម៉ូតូជិត ១០ គ្រឿង ដេញកាប់មនុស្ស តែពួកគេបានរត់ចូលក្នុងម៉ាត ។ ទោះយ៉ាងណាក្តី ក្រុមក្មេងស្ទាវបង្ក បានកាប់ម៉ូតូ របស់ភាគីម្ខាងទៀត ជាការស្រាយកំហឹង ។
អំពើហិង្សាដោយមានអាវុធនេះ គឺកើតឡើង កាលពីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចមុខរតនាគារជាតិ ក្នុងម៉ាតមួយកន្លែង នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។
បញ្ហានេះ លោកវរសេនីយ៍ទោ យី វណ្ណដា អធិការនគរបាល ក្រុងតាខ្មៅ បានបញ្ជាក់ នៅព្រឹកថ្ងៃទី១១ វិច្ឆិកា នេះថា គ្រាន់តែមានករណីនេះភ្លាម សមត្ថកិច្ច ដែលប្រចាំការ បានចុះទៅដល់កន្លែង កើតហេតុភ្លាម ។
លោកអធិការ បានបន្តថា ពេលនេះ សមត្ថកិច្ច បានកំណត់មុខសញ្ញា ជនសង្ស័យ បានខ្លះហើយ ៕