Home ព័ត៌មានជាតិ សង្គម ក្រសួង​សេដ្ឋក...

ក្រសួង​សេដ្ឋកិច្ច​ឲ្យ​មន្ត្រី​ធ្វើការ​តាម​អន​ឡាញ​ពីរ​ថ្ងៃ

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានប្រកាស​អនុញ្ញាត​ឲ្យ​មន្ត្រី នៃ​គ្រប់​អង្គភាព​ក្នុង​ទីស្តីការក្រសួង​បំពេញការងារ​នៅផ្ទះ​តាម​អន​ឡាញ​រយៈពេល​ពីរ​ថ្ងៃ ។

​ប្រភព​ដដែល​បាន​អះអាងថា ការអនុញ្ញាត​នោះ គឺ​នៅ​ថ្ងៃទី​១២ និង ១៣ ខែ វិច្ឆិកា ឆ្នាំ​២០២០ ខណៈ​ជំនាញ​នឹង​រៀបចំ​ទទួល​ប្រតិភូ​ពី​គ្រប់​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចូលរួម​កិច្ចប្រជុំ កំពូល​អាស៊ាន​លើក​ទី ៣៧ និង កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​តាម​ប្រព័ន្ធ​វីដេអូ​ដែល​នឹង​ប្រ​ពឹ​ត្តិ​ទៅ ចាប់ពី​ថ្ងៃទី​១២ ដល់ ១៥ ខែ ដដែល នៅ​ទីស្តីការក្រសួង​ផ្ទាល់​។​

​នៅក្នុង​ថ្ងៃនោះ ប្រភព​ដ​ដែ​បាន​បន្តថា មន្ត្រី​ទាំងអស់​លើកលែងតែ​ថ្នាក់ដឹកនាំ​ក្រសួង និង អង្គភាព​កម្រិត​អគ្គនាយក​និង​អ្នកពាក់ព័ន្ធ ដែល​ត្រូវ​ចូលរួម​កិច្ចប្រជុំ​ប៉ុណ្ណោះ ។ ក្រសួង​ក៏បាន រំលឹក​នូវ​គោលការណ៍​សុវត្ថិភាព​ទាក់ទិន​នឹង​ការបង្ការ​មេរោគ​កូ​វីដ ១៩ ផងដែរ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...