Home ព័ត៌មានជាតិ សន្តិសុខ ១៩៤​ថ្ងៃ​៖ មន...

១៩៤​ថ្ងៃ​៖ មនុស្ស ៧៩៩​នាក់​ស្លាប់ និង​របួស ២.៤៣៨​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នក នាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថាៈ គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល ១៩៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បានកើត​ឡើង ចំនួន ១.៥៩៦ លើក ស្លាប់​មនុស្ស ចំនួន ៧៩៩​នាក់ របួស​ចំនួន ២.៤៣៨ នាក់ ក្នុងនោះ​របួសធ្ងន់ ១.៤៧០ នាក់​។ សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ កើតឡើង​ចំនួន ៧​លើក ស្លាប់ ៥​នាក់ របួស ៨​នាក់ ក្នុងនោះ​របួសធ្ងន់ ៦​នាក់ និង​ស្រាល ២​នាក់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តទៀតថាៈ សម្រាប់​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​៣៩ រយៈពេល ១៩៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២១០.៧៩៥ គ្រឿង ក្នុងនោះ​ម៉ូតូ​មាន ចំនួន ១៥៥.៨៤៤ គ្រឿង និង​រថយន្ត មាន​ចំនួន ៥៤.៩៥១ គ្រឿង​។​

​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបញ្ជាក់​ថាៈ បទល្មើស​ភាគច្រើន សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ ពេល​បើកបរ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...

ក្រសួងទេសចរណ៍​ផ្សព្វផ្សាយ...

ដោយ​:​ជា​សីហ​:/​ភ្នំពេញ​:...

ឃាត់​ស្ត្រី​ម្នាក់​ដែល​បង...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...