Home ព័ត៌មានអន្តរជាតិ គុយបា កូឡុំប៊...

គុយបា កូឡុំប៊ី អាហ្វ្រិក​ខាងត្បូង ក្លាយជា​ដៃគូ​អាស៊ាន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាស៊ាន ៖ ក្រុម​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បាន​ធ្វើ​សាក្សី​លើ​ពិធី​ចុះហត្ថលេខា​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​វិច្ឆិកា​សម្រាប់​ប្រទេស​គុយបា កូឡុំប៊ី​និង​អាហ្វ្រិក​ខាងត្បូង​ចូលរួ​ម​សន្ធិសញ្ញា​មិត្តភាព​និង​សហប្រតិបត្តិការ (TAC) ។​

​ជាមួយ​សមាជិក​ថ្មី​ទាំងបី សន្ធិសញ្ញា​ដែល​បង្កើតឡើង​ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ​ដើម្បី​គ្រប់គ្រង​ទំនាក់ទំនង​អន្តរ​រដ្ឋ​នៅ​អាស៊ី​អាគ្នេយ៍​មាន​ប្រទេស​ហត្ថ​​លេខី​សរុប​ចំនួន​៤៣ ហើយ​។​

​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ​តាម​អន​ឡាញ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម​លោក​ផាម ប៊ិញ​មិញបាន​ស្វាគម​ន៍ប្រទេស​ទាំងបី ដោយ​និយាយថា ការរួម​បញ្ចូល​ប្រទេស​ទាំង​បី​បាន​បង្ហាញ​នូវ​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ចំពោះ​គោលដៅ​និង​គោលការណ៍​នៃ​សន្ធិសញ្ញា​ក៏ដូចជា​បំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​។​

​សន្ធិសញ្ញា TAC ចែង​អំពី​គោលការណ៍​ស្តីពី​ការជំរុញ​និង​រក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់ ដែល​ចុះហត្ថលេខា​ដោយ​សមាជិក​ស្ថាបនិក​អាស៊ាន​ក្នុង​ឆ្នាំ ១៩៧៦​។ សន្ធិសញ្ញា​នេះ​ត្រូវបាន​បើក​ទូលាយ​ចំពោះ​ប្រទេស​ទាំងអស់ ដែល​បង្ហាញ​ចេតនា​បង្កើន​ទំនាក់ទំនង​ជាមួយ​អាស៊ាន​។ ​បទ​ប្បញ្ញត្តិ​នៃ​សន្ធិសញ្ញា​នេះ​ផ្តោត​លើ​ការដោះស្រាយ​ជម្លោះ​និង​កិច្ចសហប្រតិបត្តិការ​ដោយ​សន្តិវិធី​ក្នុង​វិស័យ​ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក​។​

​ពិធី​ចុះហត្ថលេខា​នេះ​បាន​ធ្វើឡើង​ទន្ទឹម​នឹង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន (AMM) ដើម្បី​ត្រៀម​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៧ ដែល​រៀបចំឡើង​តាម​អ៊ី​ន​ធឺ​ណេតដោយ​ប្រទេស​វៀតណាម​នៅ​ថ្ងៃទី ១២-១៥ ខែវិច្ឆិកា​៕

​តំណាង​អាស៊ាន និង​គុយបា កូឡុំប៊ី និង​អាហ្វ្រិក​ខាងត្បូង​ចូលរួម​ពិធី​ចុះហត្ថលេខា​ចូលរួម​សន្ធិសញ្ញា TAC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...