សម្ដេច​ក្រឡាហោម ស ខេង ប្រគេន​ម៉ាស៊ីន​អេកូ​សាស្ត្រ ថ្វាយ​សម្ដេចព្រះ​អភិ​សិរី​សុគន្ធា មហា​សង្ឃ​រាជាធិបតី​

ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង មហាផ្ទៃ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ តាមរយៈ​លោក​សន្តិ​បណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជានា​យក​ខុទ្ទកាល័យ សម្ដេច​ក្រឡាហោម ព្រមទាំង សហការី បាន​ប្រគេន​ម៉ាស៊ីន អេកូ​សាស្ត្រ ថ្វាយ​សម្ដេចព្រះ​អភិ​សិរី​សុគន្ធា មហា​សង្ឃ​រាជាធិបតី បួរ គ្រី​។ ទន្ទឹមនឹងនេះ សម្ដេច​ក្រឡាហោម នឹង​បន្ត​ប្រគេន​ថ្វាយ នូវ​រថយន្ត​សង្គ្រោះបន្ទាន់ មួយគ្រឿង​ទៀត នៅពេល​រថយន្ត​នោះ ត្រូវបាន​ដឹក​មកដល់​កម្ពុជា​។​

​ម៉ាស៊ីន​អេកូ​សាស្ត្រ ដែល​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បាន​ប្រគេន​ថ្វាយ​សម្ដេចព្រះ​អភិ​សិរី​សុគន្ធា មហា​សង្ឃ​រាជាធិបតី បួរ គ្រី នាឱកាស​នេះ នឹងត្រូវ​យកទៅ​បំពាក់ ព្រមទាំង​ដាក់ឱ្យ​ប្រើប្រាស់ នៅ​ប៉ុ​ស្ត៍​សុខភាព សម្ដេចព្រះ​មហាសង្ឃរាជ បួរ គ្រី – ព្រះករុណា ព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុង​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។​

​ប៉ុស្តិ៍​សុខភាព សម្ដេចព្រះ​មហាសង្ឃរាជ បួរ គ្រី​-​ព្រះករុណា ព្រះមហាក្សត្រ សីហមុនី ត្រូវបាន​ប្រារព្ធ ព្រះ​រាជពិធី​សម្ពោធ ដាក់ឱ្យ​ប្រើប្រាស់ កាលពី​ថ្ងៃទី​៣ ខែតុលា កន្លងទៅ ក្រោម​ព្រះរាជាធិបតីភាព ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ប៉ុស្ដិ៍​សុខភាព​នេះ ពិតមែន​តែមាន​ទំហំ​តូច ប៉ុន្ដែ​ត្រូវបាន​ព្រះករុណា ព្រះមហាក្សត្រ មាន​ព្រះរាជ បន្ទូល​ថា ជាទី​កន្លែង​សម្រាប់​ជួយ​សម្រាល​បន្ទុក សុខាភិបាល​មួយកម្រិត អាចឱ្យ​ប្រជារាស្ដ្រ អញ្ជើញ​មក​ពិនិត្យ ព្យាបាល និង​ពិគ្រោះ​ជំងឺ បានជា​រៀងរាល់ថ្ងៃ និង​ក្នុងករណី​មាន​ជំងឺ​ធ្ងន់ធ្ងរ ក៏​អាច​បញ្ជូនបន្ដ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក ឬ​ខេត្ត​ទៀត តាមរយៈ​រថយន្ត​សង្គ្រោះបន្ទាន់​។​

​នៅក្នុង​ឱកាស​ប្រគេន​ម៉ាស៊ីន​អេកូ​សាស្ត្រ ថ្វាយ​សម្ដេចព្រះ​អភិ​សិរី​សុគន្ធា មហា​សង្ឃ​រាជាធិបតី បួរ គ្រី នោះដែរ លោក​សន្តិ​បណ្ឌិត ខៀវ សុភ័គ ក៏បាន​ទូលថ្វាយ​សម្ដេច​ព្រះមហា​សង្ឃរាជា ធិបតី​ថាៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នឹង​បន្ត​ប្រគេន​ថ្វាយ​នូវ​រថយន្ត សង្គ្រោះបន្ទាន់ មួយគ្រឿង​ទៀត នៅពេល​រថយន្ត​នោះ ត្រូវបាន​ដឹក​មកដល់​កម្ពុជា​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រា​យុទ្ធ​នៅក្នុង​មុខ​តំ...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

លួច​ស៊ីម៉ង់ត៍ លក់​រាប់​ឆ្...

ដោយៈ ចាន់តូ / ភ្នំពេញៈ ជន...

ការចរចា​កិច្ចព្រមព្រៀង​ពា...

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​...

ក្រុមការងារ​ជំនាញ​ក្រសួងទ...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក...