Home ព័ត៌មានជាតិ នយោបាយ ថ្នាក់ដឹកនាំ ...

ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១​រូប ស្នើសុំ​សម្តេច​ក្រឡាហោម ស ខេង ផ្តល់​សុពលភាព លិខិតឆ្លងដែន​ឡើងវិញ​

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញៈ លោកស្រី មូរ សុខ​ហួរ បានដាក់​លិខិត​ទៅ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើសុំ​ផ្តល់​សុពលភាព លិខិតឆ្លងដែន​ឡើងវិញ ដល់​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​រូប នៅ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា នៅ​រដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​រូប រួមមាន : ១. អ្នកស្រី មូរ សុខ​ហួរ , ២. លោក អេង ឆៃអ៊ាង , ៣. លោក ហូរ វ៉ាន់ , ៤. លោក ឡុង រី , ៥. លោក សោ ចាន់​ដេ​ត , ៦. លោក គង់ សភា ,៧. លោក វ៉ាន់ ណា​រិ​ទ្ធ , ៨. លោក ដាង ចំរើន , ៩. លោក ញឹម គិ​ម​ញុ​ល , ១០. លោក ហេង ដា​ណា​រ៉ូ​
១១. លោក ម៉ន ផល្លា​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់​ថាៈ ក្រសួងមហាផ្ទៃ នៅ​មិនទាន់​បានទទួល​លិខិត ស្នើសុំ​ផ្តល់​សុពលភាព លិខិតឆ្លងដែន​ឡើងវិញ ដល់​អតីតមន្ត្រី នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១ រូប​នៅឡើយ​ទេ​។ ហើយ​ស្ថានទូត កម្ពុជា ប្រចាំ​នៅ​រដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋ អាមេរិក ក៏​មិនទាន់បាន​បញ្ជូន​លិខិត ស្នើសុំ​នេះ មក​ក្រសួងមហាផ្ទៃ​ដែរ​។

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថាៈ “​លិខិត​នឹង​ស្នើ​មក​ទូត​សុំ​មក​ក្រសួងមហាផ្ទៃ ដូច្នេះ​ចាំ​លិខិត​នឹង មកដល់​ក្រសួងមហាផ្ទៃ​សិន ទើប​ក្រសួងមហាផ្ទៃ ពិនិត្យ​សម្រេច ហើយ​មកដល់ពេលនេះ ក្រសួងមហាផ្ទៃ មិនទាន់​បានឃើញ លិខិតស្នើ​សុំ​នោះ​នៅឡើយ​ទេ​”​។​

​សូមជម្រាបថា តាមរយៈ​លិខិត​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ បានប្រកាស​បញ្ចប់​សុពលភាព លិខិត​ឆ្លង​ឌែ​ន​របស់ អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១​រូប ហើយ​បាន​ផ្ញើជូន​អង្គទូត នៃ​បណ្តា​ប្រទេស​នានា​ប្រចាំ​កម្ពុជា​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...

រថយន្ត បុក​ម៉ូតូ បណ្តាលឱ្...

ដោយៈ សៅ វ៉ាន់ឌី / ព្រះ​វិ...

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...