Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​យី​ឌុប...

រថយន្ត​យី​ឌុប បុក​ជាមួយ​រថយន្ត​សង្គ្រោះបន្ទាន់ ស្លាប់​ម្នាក់ របួស ៤​នាក់​

ដោយៈ មុនី​រ័ត្ន / ត្បូងឃ្មុំៈ មនុស្ស​ម្នាក់ បាន​ស្លាប់ នៅ​កន្លែងកើតហេតុ និង បួន​នាក់​ទៀត បាន​រងរបួស​ធ្ងន់​ស្រាល នៅ​ក្នុងករណី​គ្រោះថ្នាក់ ចរាចរណ៍​មួយ រវាង​រថយន្ត​យី​ឌុប​បុក​ជាមួយ នឹង​រថយន្ត​សង្គ្រោះបន្ទាន់ របស់​មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ក្នុងទិសដៅ​បញ្ច្រាស​គ្នា​កាលពី វេលា​ម៉ោង ៨​និង​៤០ នាទី យប់ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រង់ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ ៣៥-៣៦ ស្ថិតនៅ​ភូមិ​ស្វាយ​កាំបិត ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​នៅក្នុង​រថយន្ត​សង្គ្រោះបន្ទាន់ មាន​មនុស្ស​ចំនួន ប្រាំ​នាក់ តៃកុង​រថយន្ត​ម្នាក់ (​របួសស្រាល​) គ្រូពេទ្យ​ស្រី​ម្នាក់ (​របួសធ្ងន់ បាក់​ភ្លៅ​ម្ខាង​) អ្នក​កំដរ​អ្នកជំងឺ ពីរ​នាក់ (​របួសធ្ងន់​) និង​អ្នកជំងឺ បាន​ស្លាប់ បន្ទាប់ពី​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។ ដោយឡែក អ្នកគ្រូ​ពេទ្យ ត្រូវបាន​គេ​ដឹកបញ្ជូន ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​រាជធានី​ភ្នំពេញ ដើម្បី​ជួយសង្គ្រោះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កំពូល​តារា​ទាត់​ធាក់​ឥណ្ឌ...

​ប្រែ​សម្រួលៈ​វាសនា​/​ឆេន...

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ខ្យល់​ខ្លាំង និង​សកម្មភាព...

​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ...