ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ទោះបីជា​កូ​វីដ​១៩​នៅតែ​ជា​របាំង​នៃ​ការ​អភិ​វ​ឌ្ឈ​ន៍​និង​ពាណិជ្ជកម្ម ក៏ដូចជា​សេដ្ឋកិច្ចពិភពលោក​ក៏ដោយ ប៉ុន្តែ​ការនាំចេញ​របស់​កម្ពុជា​នៅតែ​ស្ថិតនៅក្នុង សភាព​រឹងមាំ ។

​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អះអាងថា ការនាំចេញ​សរុប​របស់​ប្រទេស​កម្ពុជា​នៅ​ត្រីមាស ទី​បី​នៃ​ឆ្នាំ​២០២០ នៅតែមាន​ភាពរឹងមាំ​បើទោះបីជា​សេដ្ឋកិច្ចពិភពលោក​ធ្លាក់ចុះ​ដោយសារ តែ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ ១៩​យ៉ាងណាក៏ដោយ ។​

​ប្រភព​ដដែល​បានឱ្យដឹងថា ការនាំចេញ​សរុប​របស់​កម្ពុជា​នៅក្នុង​អំឡុង​ពេលនេះ​មានតម្លៃ ១៣,២ ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី ១ ឆ្នាំនេះ​កើនឡើង ១៩ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈ ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​រហូតមកដល់​ពេលនេះ ទីផ្សារ​និង​ផលិតផល​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា​គឺ​នៅតែ​សហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន ថៃ ចិន និង វៀតណាម ជាដើម ។ ចាប់ពី​ខែមករា​ដល់​ខែកញ្ញា ឆ្នាំនេះ​ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​មានតម្លៃ ៤.៨២៨ លាន​ដុល្លារ​ទៅកាន់​សហរដ្ឋ អាមេរិក​ដែល​កើនឡើង ២២ ភាគរយ នាំ​ចេញទៅ​ជប៉ុន តម្លៃ ១.២០៨ លាន​ដុល្លារ ។ ការនាំ​ចេញទៅ​ថៃ​មានតម្លៃ ៩៥៨ លាន​ដុល្លារ ។ កាលពី​ឆ្នាំមុន​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំចេញ​ផលិតផល​មានតម្លៃ ១៤,៥៣ ពាន់​លាន​ដុល្លារ (៥៩,២ ពាន់​ពាន់​លាន​រៀល​) ពោលគឺ​កើនឡើង ១២,៧ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ៕​PC