Home ព័ត៌មានជាតិ សង្គម រដ្ឋបាល​ខណ្ឌ​...

រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វា លើកទឹកចិត្ត ជួយឧបត្ថម្ភ​ដល់​អ្នក​សម្រាលកូន ដល់ផ្ទះ​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ជ្រោយចង្វារ​ដឹកនាំ​ដោយ លោកស្រី ស្វាយ សុជាតិ អភិបាលរងខណ្ឌ តំណាង​លោក ឃ្លាំង ហួត អភិបាលខណ្ឌ និង​ជា​ប្រធានកិត្តិយស​អនុសាខា កាកបាទក្រហម ខណ្ឌ​ជ្រោយចង្វា បាន​ចុះសួរសុខទុក្ខ ភរិយា​របស់លោក ឡា​ច វណ្ណដា មន្ត្រី​ជាប់កិច្ចសន្យា រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​ដែល​ទើប សម្រាលកូន​រួច និង​កំពុង​សម្រាក​ព្យាបាល នៅផ្ទះ ស្ថិតនៅ​ផ្លូវ​រថភ្លើង សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ក្នុងឱកាស​នោះ លោកស្រី ស្វាយ សុជាតិ អភិបាលរងខណ្ឌ​ជ្រោយចង្វា បាន​សូមឱ្យ​ប្អូនស្រី ដែល​ទើប​សម្រាលកូន ថែទាំ​សុខភាព ឱ្យបាន និង​ការពារ ការឆ្លង​ជំងឺ​កូ​វីដ ១៩ ផងដែរ​។​

​អំណោយ​របស់លោក អភិបាលខណ្ឌ​ជ្រោយចង្វា និង​កាកបាទក្រហម​ខណ្ឌ​បាន​ឧបត្ថម្ភ​ដល់ អ្នក​ឆ្លងទន្លេ ខាងលើ មាន​អង្ករ ២៥ គ​.​ក្រ​, មី​១​កេស​, ស្ករស ២​គ​.​ក្រ​, អំបិល​១​គ​.​ក្រ​, តែ​៥​កញ្ចប់​, ត្រីខ ១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, ទឹកត្រី​១​យួរ​, ទឹក​ផ្លែឈើ ៥​កំប៉ុង​, ទឹកដោះគោ​ខាប់ ៣​កំប៉ុង​, ទឹកដោះគោឆៅ ១​ឡូ​, កំសៀវ​១, បំពង់​ទឹក​ក្តៅ​១, ធុង​ទឹកកក​១, ក្រមា​១, សារុង​១ និង​ថវិកា ចំនួន ១.៥៧០.០០០ រៀល ក្នុងនោះ​ថវិកា​លោក ឃ្លាំង ហួត ១ លាន​រៀល ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...