Home កីឡា សហព័ន្ធ​កីឡា​...

សហព័ន្ធ​កីឡា​នានា​ប្រកាស​ផ្អាក​ការប្រកួត​ជា​បន្តបន្ទាប់​

ដោយៈ ជា សីហៈ​/​ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ជាតិ​នានា​បានប្រកាស​ផ្អាក​ការរៀបចំ​ការប្រកួត ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ដែល​គ្រោង​ធ្វើ​ចន្លោះ​ចាប់ពី​ថ្ងៃទី​១០ ដល់​ដំណាច់ខែ​វិច្ឆិកា តាម​ការណែនាំ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា និង ក្រសួងសុខាភិបាល​ដោយសារតែ ព្រឹត្តិការណ៍ ៣ វិច្ឆិកា ។

​សហព័ន្ធ​បាល់ទាត់​បាន​ឲ្យ​ដឹងថា ក្រៅពីនេះ ការប្រកួត​កីឡាបាល់ទាត់​គ្រប់​កម្រិត​យុវជន លី​គ​ទី​២ លី​គ​នារី បាល់ទាត់​ក្នុង​សាល ប្រដាល់​គុន​ខ្មែរ អត្តពលកម្ម ជាដើម ក៏បាន​ប្រកាស​ផ្អាក ការប្រកួត​ជា​បណ្តោះអាសន្ន​ផងដែរ ។​

​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​បានចេញ​សេចក្តីប្រកាស ព័ត៌មាន​មួយ ដោយ​សម្រេច​ផ្អាក​គ្រប់​សកម្មភាព​នៃ​ការលេង​កីឡា និង​ហាត់ប្រាណ​នៅតាម ទីសាធារណៈ និង​បិទ​មិន​ឲ្យ​មានការ​ចេញចូល​ពហុ​កីឡដ្ឋាន​ជាតិ​បណ្តោះអាសន្ន​។​

​ការផ្អាក​នេះ​ធ្វើឡើង​ក្រោយ​ក្រសួង​រកឃើញថា អង្គរក្ស​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩​បាន​ទាក់ទង ការងារ​ផ្ទាល់ និង​ប្រយោល​ជាមួយ​មនុស្ស​៧​រូប ដែល​ធ្វើការ​ក្នុង​វិស័យ​កីឡា​។

​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បញ្ជាក់ថា អង្គរក្ស​១​រូប​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ជា​គ្រូបង្វឹក បានមក​បង្ហាត់កីឡា​ក​រ​២​នាក់​នៅក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​និង​បាន​ទាក់ទង ការងារ​ផ្ទាល់ និង​ដោយ​ប្រយោល​ជាមួយ​បុគ្គលិក​៥​រូប នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អាវ​ម៉ា​រ៉ាដូ​ណា​ថ្ងៃ​យក​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បន្ទាប់​ពី​ម៉ាឡេស៊ី​ទិញ​វ...

​ប្រែ​សម្រួលៈ​វាសនា​/​គូ​...

រដ្ឋបាល​ខណ្ឌ​កំបូល ត្រួតព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...