ប្រែសម្រួល : កញ្ញាដាលីស/អាម៉េរិក ៖ ក្រុមហ៊ុន Apple បានបង្ហាញជាផ្លូវការនូវកុំព្យូទ័រ MacBook ដំបូងគេជាមួយបន្ទះឈីប M1 ថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ “One More Thing” តាមអនឡាញកាលពីថ្ងៃអង្គារទី១០វិច្ឆិកា។
M1 ផ្តល់នូវសមត្ថភាពបំពេញមុខងារខ្លាំងជាងទ្វេដងក្នុងមួយវ៉ាត់បើប្រៀបធៀបទៅនឹងបន្ទះឈីប PC ដោយប្រែក្លាយម៉ាស៊ីនកុំព្យូទ័រ MacBook Air ថ្មីទៅជាកុំព្យូទ័រលឿនបំផុតដែលក្រុមហ៊ុន Apple ធ្លាប់បានផលិត។
បន្ទះឈីបថ្មីនេះមានអង្គចងចាំតូចខ្លឹមថ្មី GPUថ្មី ម៉ាស៊ីនញូវត្រល់ និង ជា Core ដែលបំពេញការងារកម្រិតខ្ពស់បំផុតរបស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះ។
ម៉ាស៊ីន Macbook Air ថ្មីនេះចាប់ផ្តើមពីតម្លៃ ៩៩៩ ដុល្លារនិងអាចប្រើអ៊ីនធឺណេតឥតខ្សែបាន ១៥ ម៉ោង ចាក់មើលវីដេអូបាន ១៨ ម៉ោង និង អាចធ្វើវីដេអូខុនហ្វើរិនបានយូរជាងម៉ូដែលមុនៗ ២ ដង ដែលជាចំណុចសំខាន់បំផុត ខណៈពលរដ្ឋអាម៉េរិកនៅកំពុងធ្វើការពីផ្ទះនៅឡើយដោយសារតែជំងឺរាតត្បាត។
កុំព្យូទ័រនេះត្រូវបានរចនាឡើងជាមួយអេក្រង់ទំហំ ១៣,៣ អ៊ីញហើយចាប់ផ្តើមជាមួយរ៉េម ១៦ ជីហ្គាបៃ ប៉ុន្តែអ្នកប្រើប្រាស់មានជំរើសតំឡើងអង្គផ្ទុកទិន្នន័យរហូតដល់ ២ តេឯណោះ។
ក្រុមហ៊ុន Apple ក៏បញ្ចេញនូវបន្ទះឈីប M1 ថ្មីនៅក្នុងកូនកុំព្យូទ័រ Mac mini របស់ខ្លួនផងដែរ ដោយផ្តល់ឱ្យវានូវសមត្ថភាពខ្លាំងជាងជំនាន់មុនៗដល់ទៅ៣ដង។
កូនកុំព្យូទ័រថ្មីនេះចាប់ផ្តើមពីតម្លៃ ៦៩៩ ដុល្លារ គឺថោកជាងឆ្នាំមុន ១០០ ដុល្លារ។
នេះជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រ ៣៦ របស់កុំព្យូទ័រ Mac ដែលត្រកូល Mac នឹងត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការរចនាដោយក្រុមហ៊ុន Apple ផ្ទាល់ ដែលវានឹងផ្តល់ជូននូវសមត្ថភាពប្រសើរជាងមុន ប៊ែនវីត (Bandwidth) កម្រិតខ្ពស់ និង ស៊ីថ្មតិចជាងម៉ាស៊ីនដែលប្រើបន្ទះឈីបរបស់ Intel បច្ចុប្បន្ន៕
MacBook Air ថ្មីបំពាក់បន្ទះឈីប M1 ដំបូងរបស់ Apple