ណែនាំ​ក្លិប​កម្សាន្ត ឬ​ KTV នៅ​ខេត្តកោះកុងជាថ្មី គ្រា​រដ្ឋាភិបាល​ស្នើ​ឲ្យ​មានការ​រំលត់​សភាពការណ៍​៣ វិច្ឆិកា​

​ដោយៈ​សុ​ផានី​តា​/​កោះកុងៈ អភិបាលរងក្រុង​ខេមរភូមិន្ទ បាន​ណែនាំ​អប់រំ​ដល់​ក្រុម​ម្ចាស់​អាជីវកម្ម​ក្លិប​កម្សាន្ត និង​KTV​នៅក្នុង​ក្រុង​ខេមរភូមិន្ទ​ឡើងវិញ​ដោយ​មិនឱ្យ​លួចលាក់​ធ្វើ​អាជីវកម្ម ស្របពេល​ប្រមុខ​រាជរដ្ឋាភិបាល​ស្នើ​ឲ្យ​មានការ​រំលត់​សភាពការណ៍​៣​វិច្ឆិកា​។​

​ភ្ជាប់​ជាមួយ​បទបញ្ជា​របស់​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្តកោះកុង កាលពី​យប់​ថ្ងៃទី​១០ ខែវិច្ឆិកា ២០២០ លោក ឈឹម ចិន អភិបាលរងក្រុង​ខេមរភូមិន្ទ ដឹកនាំ​មន្ត្រី​មន្ទីរ​ទេសចរណ៍ សុខាភិបាល ចៅសង្កាត់រង​ស្មាច់មានជ័យ និង​កម្លាំងប្រដាប់អាវុធ​ចម្រុះ​ចុះ​ពិនិត្យ​អប់រំ​ណែនាំ​ម្ចាស់​ទីតាំង​ភោជនីយដ្ឋាន ហាង​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត ពី​វិធី​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ឡើងវិញ កុំឱ្យ​មានការ​លួចលាក់​ទទួលភ្ញៀវ​មក​កម្សាន្ត​លក្ខណៈ​KTV បើ​ពុំ​នោះទេ​នឹង​បិទ​អាជីវកម្ម​ចោល​តែម្តង ហើយ​លោក​នឹង​ចាត់​អោយ​អាជ្ញាធរ​ភូមិ សង្កាត់ និង​នគរបាល​ប៉ុស្តិ៍ បង្កើន​ការតាមដាន​ពិនិត្យ​គ្រប់ពេលវេលា​។​

​អ្នកស្រី វូ​ង សុ​ឡេង ម្ចាស់​ហាង​ម្លប់​ស្បូវ​អាហារ​ដ្ឋា​ន ដែល​ពី​ធ្លាប់ជា​KTV អះអាងថា នឹង​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ពី​ការហាម​ប្រាម​មិនឱ្យ​ជា​ក្លឹប​កម្សាន្ត ឬ​KTV ដើម្បី​បញ្ចៀស​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។

​ទាក់ទិន​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ក៏ បាន​ស្នើសុំ​យ៉ាងទទូច​ឱ្យ​ពលរដ្ឋ​ចាំបាច់​បន្ត​ចូលរួម​អនុវត្ត​ទៅ​គោលការណ៍​របស់​ក្រសួងសុខាភិបាល​អោយបាន​ខ្ជាប់ខ្ជួន តាមរយៈ​ការរក្សា​គម្លាត​ពីគ្នា ពាក់​ម៉ាស់ លាងដៃ​នឹង​អាល់កុល ជាដើម ទើប​ធានា​ពី​ការមិន​ឆ្លង​ជំងឺ​ដ៏​កាច​សហាវ​នេះ​បាន​។ ប្រសិនបើ​មានការ​សង្ស័យ​ណាមួយ​ពី​អាកា​រៈ​ជំងឺ​កូ​វីដ សូម​ប្រញាប់​ម​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ និង​ធ្វើតេស្ត​ស្វែងរក​មេរោគ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...