Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ក្រុមហ...

រថយន្ត​ក្រុមហ៊ុនអគ្គីសនី​កម្ពុជា បើក​ខ្វះ​ការប្រុងប្រយ័ត្ន​ទាក់​ខ្សែភ្លើង​បាក់​បង្គោល​ភ្លើង​ចំនួន​៣​ដើម​ដេក​ពេញ​ផ្លូវ​

 

ដោយៈ​អង្គា​រ៍​ហេង​/​ភ្នំពេញៈ រថយន្ត​ស្ទួ​ច​របស់​ក្រុមហ៊ុនអគ្គីសនី​កម្ពុជា បើក​ខ្វះ​ការប្រុងប្រយ័ត្ន បណ្តាលឱ្យ​ទាក់​​​ខ្សែភ្លើង​បាក់​បង្គោល​ភ្លើង ចំនួន​៣​ដើម ធ្លាក់​ខ្សែភ្លើង រាយ​ពេញ​ផ្លូវ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​វិ​ថ្ឆិ​កា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ១០៨ កែង ផ្លូវ​លេខ ៥១ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​មាន រថយន្ត​ស្ទួ​ច​មួយគ្រឿង​របស់​ក្រុមហ៊ុនអគ្គីសនី​កម្ពុជា បើក​ខ្វះ​ការប្រុងប្រយ័ត្ន​បណ្តាលឱ្យ​ទាក់​ខ្សែភ្លើង ទាញ​បាក់​បង្គោល​ចំនួន​៣​ដើម ធ្លាក់​ខ្សែភ្លើង​រាយ​ពេញ​ផ្លូវ បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ខ្លាច​ឆ្លង​អគ្គីសនី បង្ក​ជា​អគ្គីភ័យ​កើតឡើង តែ​សំណាងល្អ​មិន​បង្កអោយមាន​គ្រោះភ័យ​អ្វី​កើតឡើង​។​

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មកដល់​ចំណុច​ទីតាំង​កើតហេតុ រួច​ទំនាក់ទំនង​ទៅ ខាង​អគ្គិសនី​ក​កម្ពុជា​បិទ​ចរន្ត​ភ្លើង ដើម្បី​អន្តរា​គម​ន៏​កាត់​ខ្សែភ្លើង និង​លើក​បង្គោល​ចេញពី​ផ្លូវ​កន្លែងកើតហេតុ​ដើម្បីឱ្យ​បងប្អូន​ធ្វើដំណើរ​៕​

រថយន្ត​ក្រុមហ៊ុនអគ្គីសនី​កម្ពុជា បើក​ខ្វះ​ការប្រុងប្រយ័ត្ន​ទាក់​ខ្សែភ្លើង​បាក់​បង្គោល​ភ្លើង​ចំនួន​៣​ដើម​ដេក​ពេញ​ផ្លូវ​

រថយន្ត​ក្រុមហ៊ុនអគ្គីសនី​កម្ពុជា បើក​ខ្វះ​ការប្រុងប្រយ័ត្ន​ទាក់​ខ្សែភ្លើង​បាក់​បង្គោល​ភ្លើង​ចំនួន​៣​ដើម​ដេក​ពេញ​ផ្លូវ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...