Home ព័ត៌មានជាតិ សង្គម អគ្គនាយកដ្ឋាន...

អគ្គនាយកដ្ឋានរដ្ឋបាលឲ្យអភិបាលរាជធានីភ្នំពេញ-ខេត្តកណ្តាល ផ្អាកការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ និងកិច្ចប្រជុំនានា

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ បានជម្រាបទៅអភិបាល នៃគណៈ​អភិបាលរាជធានីភ្នំពេញ និងអភិបាល នៃគណៈអភិបាលខេត្តកណ្តាល ស្តីពីការផ្អាកជាបណ្តោះអាសន្ន​នៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ និងកិច្ចប្រជុំ នានាដែលមានមនុស្សជាច្រើនចូលរួម។

អគ្គនាយកដ្ឋានរដ្ឋបាលបានបញ្ជាក់ថា ក្នុងអំឡុងពេលថ្មីៗកន្លងមកនេះ ស្ថានភាពនៃជំងឺកូវីដ១៩នៅក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាលមានហានិភ័យខ្ពស់ក្នុងការបន្តចម្លងទៅក្នុងសហគមន៍ មូលដ្ឋាន ដែលចាំបាច់ត្រូវបន្តប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការនានាដើម្បីទប់ ស្កាត់ការ​រីករាលដាលនៃជំងឺកូដ១៩ របស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចត់។ ក្នុងស្មារតីនេះ ដើម្បីបន្តការ អនុវត្ត​វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលានូវការរីករាលដាលនៃជំងឺកូវីដ១៩ សំដៅថែរក្សាសុខភាព សាធារណៈ និងសុវត្តិភាពសង្គម អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃសូមស្នើ អភិបាលរាជធានី ភ្នំពេញ និងអភិបាលខេត្តកណ្តាល ធ្វើការផ្អាកជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍នៃការ រៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ និងកិច្ចប្រជុំនានាដែលមានមនុស្ស ជាច្រើនចូលរួមដែលរៀបចំដោយ រដ្ឋបាលរាជធានី​ភ្នំពេញខេត្តកណ្តាល រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ក្នុងមូលដ្ឋានរាជធានី ខេត្តទាំងពីរ។ ទន្ទឹមនេះ ត្រូវបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ស្របតាមការណែនាំ​របស់​រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំនៅតាមទីកន្លែងបំពេញការងារ៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

នាំ​នារី​កោសខ្យល់ បួន​នាក...

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ ...

គោ​ជាង ១០០ក្បាល ក្នុង​ខេត...

ដោយៈ បូកគោ/កំ​ពតៈ ប្រជាកស...

កម្ពុជា​ចាប់ផ្តើម​នាំចេញ​...

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ល...

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ច...

​ដោយ​: ជា សីហៈ / ភ្នំពេញ​...