សម្រេច​ផ្អាក​រាល់​ការជួបជុំ ការប្រជុំ និង​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ទាំងអស់​

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​:រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​រាល់​ការជួបជុំ ការរៀបចំ​កិច្ចប្រជុំ និង​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ទាំងអស់​ក្នុង​រយៈពេល​២​សប្តាហ៍​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីត​-១៩ កុំ​ឱ្យចូល​សហគមន៍​ក្នុង​ទ្រង់ទ្រាយ​ធំ ខណៈដែល​ជម្ងឺ​នេះ​បាន​បន្ត​ការឆ្លង​រាលដាល ក្រោយ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុងស្ថានភាព​បែបនេះ នៅ​សាលា​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ផងដែរ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ​ដោយបាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ការ​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដូចជា​ការពិនិត្យ ការ​វាស់​កំដៅ ការបាញ់​អាកុល​លាង​សម្អាត​ដៃ ខ្លួនប្រាណ ជាមួយនឹង​ការពាក់​ម៉ាស់ និង​មាន​វិធានការ​ផ្សេងៗ​មួយចំនួនទៀត​ទៀតផង​ដែរ មុននឹង​អនុញ្ញាត​ឲ្យ មន្ត្រី​ដូចជា​ភ្ញៀវ​ចេញ ចូល​សាលា​រាជធានី​ភ្នំពេញ​។​

គួរបញ្ជាក់​ផងដែរ​ថា ព្រឹត្តិការណ៍​៣​វិច្ឆិកា​បានធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​មានការ​ភ័យខ្លាច​នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈដែល​ជំងឺ​នេះ​បាន​បន្ត​រាលដាល​នៅ​រាជធានី​ភ្នំពេញ​ដោយបាន​ធ្វើ​ឲ្យ​មន្ត្រីជាន់ខ្ពស់​ពីររូប និង​មន្ត្រី ពីររូប​ទៀត​បាន​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ​។ ដូច្នេះហើយ​ទើប​ប្រមុខ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​ជា​វិធានការ​យ៉ាងច្រើន ពិសេស​ការធ្វើ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​នេះហើយ​ចំពោះ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ក៏ត្រូវ​យកចិត្តទុកដាក់​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​កុំអោយ​រីក​រាលដាល​ចូលដល់​សហគមន៍​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...

ក្រសួងទេសចរណ៍​ផ្សព្វផ្សាយ...

ដោយ​:​ជា​សីហ​:/​ភ្នំពេញ​:...

ឃាត់​ស្ត្រី​ម្នាក់​ដែល​បង...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...