ដោយ ៖ ប.ជ័យ / បន្ទាយមានជ័យ: យោងប្រកាសព័ត៌មានចុះថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២០ របស់សាកលវិទ្យាល័យមានជ័យ(MCU) ស្ថិតនៅផ្លូវជាតិលេខ៥ភូមិបាណយសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលរស្មីកម្ពុជាក៏ទទួលបានដែរនោះ បានឲ្យដឹងថា៖ សាកលវិទ្យាល័យសូមជម្រាបជូនដំណឹងដល់ប្អូនៗនិស្សិតជំនាន់ទី១១,ទី១២,ទី១៣ (វេនសិក្សាច័ន្ទ-សុក្រនិងសៅរ៍- អាទិត្យ ) គ្រប់ជំនាញថា ជាមួយនឹងការវិវត្តន៍ៗនេះពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
ដើម្បីចាត់វិធានការឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មិនឲ្យឆ្លងចូលសាលារៀន និងក្នុងសហគមន៍សាកលវិទ្យាល័យមានជ័យ សូមពន្យារពេលការចូលរៀនឡើងវិញ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕ ល