Home ព័ត៌មានជាតិ សង្គម មន្ត្រី​ចម្រុ...

មន្ត្រី​ចម្រុះ​ក្នុង​ខេត្តកំពង់ឆ្នាំង​ចុះ​ធ្វើ​ការបិទ​អាជីវកម្ម​ហាង​ខារ៉ាអូខេ រង្គសាល និង​ទីកន្លែង​កម្សាន្ត​ផ្សេងៗ​

ដោយ​: ទេ​ពក​ង្រី / ខេត្តកំពង់ឆ្នាំង​: មន្ទី​ទេសចរណ៍​សហការ​ជាមួយ​មន្ទី​វប្បធម៌​ខេត្ត​ខេត្តកំពង់ឆ្នាំង រួម​សមត្ថកិច្ច​ចម្រុះ​ទៅតាម​ម​បណ្តា​កន្លែង​ខារ៉ាអូខេ​សាលា​នានា​នៅក្នុង​ខេត្តកំពង់ឆ្នាំង ដើម្បី​ធ្វើការ​ការពារ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដែល​បាននិងកំពុង​ធ្វើការ​ផ្ទុះ​ឡើងជា​ថ្មី​ម្តងទៀត​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង លោក សេង​សាលី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១១​វិច្ឆិកា​២០២០​នេះ​ថា កិច្ចការ​ខាងលើនេះ មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង បាន​សហការ​ជាមួយ​មន្ទីរ​វប្បធម៌​ខេត្តកំពង់ឆ្នាំង និង​កម្លាំង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ ចុះ​បិទ​សេចក្តីជូនដំណឹង ស្ដីពី​ការបិទ​ទាំងស្រុង​រាល់​ការធ្វើ​អាជីវកម្ម​នូវ​បណ្ដា​ក្លិប​ខារ៉ាអូខេ និងរ​ង្ក​សាល​រោងភាពយន្ត រោង​មហោស្រព និង​បណ្ដា​ទី​កម្សាន្ត​ផ្សេងៗ ដែលមាន​មនុស្ស​ជួបជុំ​គ្នាច្រើន​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​សេចក្តីជូនដំណឹង​ដល់​ម្ចាស់​ខារ៉ាអូខេ​រួម​និងរ​ង្ក​សាល​ទាំង​នៅក្នុង​ខេត្ត និង​តាម​បណ្តា​ស្រុក​ផ្សេងៗ ត្រូវធ្វើ​កិច្ចសន្យា​ជាមួយនឹង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ផងដែរ​។​

​ប្រភព​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​បន្ថែមទៀតថា ការបិទ​ធ្វើ​អាជីវកម្ម​តាម​ហាង​ទាំងអស់នេះ គឺធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ការណែនាំ​ពី​ក្រសួងទេសចរណ៍ ក៏ដូចជា​ក្រសួងសុខាភិបាល គណៈបញ្ជាការ​ឯកភាព​ខេត្ត​ស្ដីពី​ការ​ជំងឺ​កូ​វីដ​១៩ ដែល​បាន​ផ្ទុះឡើង​ជាថ្មី​ម្ដងទៀត នឹងត្រូវ​បន្ត​បិទ​សកម្មភាព​អាជីវកម្ម​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ផងដែរ​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​សាជាថ្មី​ម្តង​ទៀតថា អាហា​រដ្ឋា​ន​ដែលមាន​លក់​ម្ហូប​ធម្មតា​អាច​បើក​ឱ្យ​លក់ដូរ​បាន ត្រូវ​ធ្វើតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ដោយ​ទៅ​មាន​គម្លាត​ពីគ្នា​មាន​សាប៊ូ​លាងដៃ​អាកុល​និង​ជែ​ល​ជូន​ដល់​ភ្ញៀវ​ជាប្រចាំ​ផងដែរ អ្នកបម្រើ​ក៏​ដូច​ភ្ញៀវ​ត្រូវ​ពួក​ម៉ាស់​ការពារ​ជាដាច់ខាត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

លោកស្រី អោ​ង សាន ស៊ូ​ជី​៖...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...