ដោយៈ health.com.kh /ភ្នំពេញៈ នៅពេលដែលអ្នកចូលគេងយប់ជ្រៅ វាមិនត្រឹមតែអាច បំផ្លាញសុខភាពអ្នកទេ ថែមទាំងអាចបំផ្លាញសម្រស់អ្នកទៀតផង។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលប៉ះពាល់នៃការចូលគេងយប់។ តើមានអ្វីខ្លះទៅ?
• នៅពេលដែលអ្នកចូលគេងក្រោយម៉ោង១០ វានឹងបំផ្លាញស្បែកអ្នកបន្តិចម្តងៗ។ វានឹងធ្វើឲ្យ ស្បែកអ្នកស្ងួត កើតមានស្នាមជ្រួញ ឡើងស្នាមអ៊ុចខ្មៅ និងមានអាការៈជាច្រើនទៀតកើតឡើង។ ដូចនេះ អ្នកគួរតែចូលគេងឲ្យមុនម៉ោង១០ ទើបស្បែកអ្នកអាចបញ្ចេញជាតិពុលចេញ មកក្រៅបាន។
• វាមិនត្រឹមតែប៉ះពាល់ដល់ស្បែកទេ ថែមទាំងអាចធ្វើឲ្យភ្នែកអ្នកមើលមិនសូវច្បាស់ទៀតផង។
• មិនត្រឹមតែប៉ុណ្ណោះ ក្រពះ និងពោះវៀនអ្នកក៏ដំណើរការមិនល្អដែរនៅពេលដែលចូលគេង យប់ជ្រៅពេក។
• ការចងចាំរបស់អ្នកនឹងធ្លាក់ចុះ ពីមួយថ្ងៃទៅមួយថ្ងៃ។ វានឹងធ្វើឲ្យខួរក្បាលអ្នកចុះខ្សោយ ជាខ្លាំង។
• ប្រព័ន្ធការពាររាងកាយអ្នកនឹងចុះខ្សោយដូចគ្នា នោះជំងឺជាច្រើននឹងចាប់ផ្តើមរត់មករកអ្នក៕PC
