ដោយៈ health.com.kh/ ភ្នំពេញ៖ ការគេងបានគ្រប់គ្រាន់គឺជារឿងដ៏សំខាន់បំផុតមួយសម្រាប់ ជីវិតរស់នៅប្រកបដោយសុខភាពល្អ។
ការដែលគេងមិនគ្រប់អាចជាកត្តាមួយនាំឲ្យកើតជាជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬមហារីក ជាដើម។ ដើម្បីប្រាកដថា គេងទៅមានភាពស្កប់ស្កលច្រើនបំផុតនោះ មនុស្សជាច្រើនជឿថា ការគេងដោយមិនស្លៀកខោអាវគឺជាវិធីដ៏ល្អបំផុត ដោយសារតែហេតុផលខាងក្រោមនេះឯង៖
សីតុណ្ហភាពរាងកាយនឹងសមស្របល្អ
នៅពេលអ្នកគេង សីតុណ្ហភាពរាងកាយនឹងថយចុះដោយខ្លួនឯងតែម្តង។ ការពាក់អាវគេង ដែលកក់ក្តៅអាចរំខានដល់ធម្មជាតិនៃប្រតិកម្មរបស់រាងកាយបាន។ រឿងនេះនឹងនាំឲ្យអ្នក គេងមិនលក់ ដែលជាហេតុនាំឲ្យងងុយគេងនៅថ្ងៃបន្ទាប់។ ការគេងមិនបាច់ស្លៀកខោអាវ នឹងជំរុញដល់សីតុណ្ហភាពរាងកាយធ្វើការកាន់តែល្អ។
អ័រម៉ូនគេងនឹងបញ្ចេញច្រើន
តុល្យភាពនៃកម្រិតអ័រម៉ូនម៉េឡានីននឹងធានាឲ្យបានថា មានការគេងស្កប់ស្កល់។ អ័រម៉ូននេះដែរ ត្រូវបានសម្រួលតាមបែបធម្មជាតិនៅពេលអ្នកគេងដោយមិនស្លៀកសម្លៀកបំពាក់។ ការដែល មានភ្លើងភ្លឺ និងសីតុណ្ហភាពក្នុងបន្ទប់ដើរតួនាទីដ៏សំខាន់មួយក្នុងការបង្កើតអ័រម៉ូនម៉េឡានីន។ យកល្អ បន្ទប់គេងគួរតែងងឹត និងសីតុណ្ហភាពមិនឲ្យខ្ពស់ជាង ២១អង្សា។
ពង្រឹងដល់ទំនាក់ទំនង
ទំនាក់ទំនងស្នេហាប្តីប្រពន្ធក៏មានប្រយោជន៍ពីការគេងដោយមិនស្លៀកសម្លៀកបំពាក់ដែរ។ នៅពេលដៃគូគេងដោយមិនស្លៀកសម្លៀកបំពាក់ វានឹងជំរុញដល់ការបញ្ចេញអ័រម៉ូនរួមភេទ អុកស៊ីតូស៊ីន។ អ័រម៉ូននេះនឹងធ្វើឲ្យមានអារម្មណ៍ល្អ និងផ្តល់ភាពវិជ្ជមានដល់ការគេងរបស់ យើងទៀត។ វាក៏ពង្រឹងដល់ចំណងស្នេហារបស់មនុស្សដែលកំពុងតែស្រឡាញ់គ្នាដែរ។
សម្រួលដល់អ័រម៉ូនស្ត្រេស
អ័រម៉ូន Cortisol ដែលត្រូវបានគេស្គាល់ថាជាអ័រម៉ូនស្ត្រេសមានសារៈសំខាន់ណាស់ក្នុងដំណើរ ការនានាក្នុងរាងកាយ។ តែបើសិនជាអ្នកគេងក្នុងបន្ទប់ដែលក្តៅពេកអ័រម៉ូននេះនឹងផលិត កាន់តែច្រើន ដែលជាហេតុនាំឲ្យអ្នកឃ្លានអាហារ ភ័យខ្លាច និងតានតឹងក្នុងអារម្មណ៍កាន់ តែច្រើន។ តាមរយៈការសម្រួលដល់សីតុណ្ហភាពរាងកាយការគេងដោយមិនស្លៀកសម្លៀក បំពាក់នឹងជួយឲ្យអ័រម៉ូនមូយនេះចេញកាន់តែតិច។
បង្កើនអារម្មណ៍រីករាយ
នៅពេលអ្នកគេងដោយមិនបានស្លៀកសម្លៀកបំពាក់អ្នកកំពុងតែជួយដល់ចរន្តឈាមរត់ដោយសារ តែឈាមអាចធ្វើចលនាក្នុងរាងកាយកាន់តែស្រួល។ រឿងនេះក៏ធ្វើឲ្យអ្នកមានអារម្មណ៍ កាន់តែល្អ និងគេងកាន់តែស្រួលផងដែរ។ អ្នកដែលមានបញ្ហានៃការគេងគួរតែព្យាយាមគេង ដោយមិនស្លៀកសម្លៀកបំពាក់៕PC