ដោយ:ដេប៉ូ/ភ្នំពេញ:ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាត្បាតនៃជំងឺកូវីដ-១៩ ក្រោយព្រឹត្តិការណ៍០៣វិច្ឆិកា ក្រសួងអប់រំយុវជន និង កីឡាបានអនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗខ្លួនតាមប្រព័ន្ធអនឡាញនិងផ្អាកការត្រួតពិនិត្យវត្តមានបណ្តោះអាសន្នសិន។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ដូចខាងក្រោម៖
-អនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ និងផ្អាកការត្រួតពិនិត្យវត្តមាន
-គ្រប់អង្គភាពត្រូវរៀបចំវេនការងារ ដើម្បីធានាកិច្ចការនៅការិយាល័យនីមួយៗ មានដំណើរការជាប្រក្រតី និងមិនរាំងស្ទះដល់ការងាររបស់ស្ថាប័ន
-បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល ដូចជា Telegram, Whatsapp…
-រាល់កិច្ចប្រជុំត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញ ដូចជា ZOOM, Microsoft team, Skype…
-អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាពសុខភាពរបស់មន្ត្រី
-មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាស់ការពារ ឱ្យបានជាប់លាប់គ្រប់ពេលចេញចូល និងពេលបំពេញការងារ
-ត្រូវរក្សាអនាម័យ ដោយលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំ
-គ្រប់ច្រកចេញចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាស់ជាប្រចាំ ក្នុងករណីមិនអនុវត្តតាម មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណជាដាច់ខាត
-ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវី-១៩ ត្រូវរាយការណ៍ ឬទូរសព្ទទៅលេខ ១១៥ជាបន្ទាន់៕