Home ព័ត៌មានជាតិ សង្គម ពលរដ្ឋ​រងគ្រោ...

ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ នៅ​ឃុំ​ឈ្នួ​រ​មានជ័យ ទទួល​ស្បៀង​ពី​ក្រុមហ៊ុន ថាមពល​សូ​ឡា របស់​ចិន ២

​ដោយ ៖ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់ និង​ជួប​ការលំបាក​ជីវភាព នៅ​ឃុំ​ឈ្នួ​រ​មានជ័យ ទទួល​អំណោយ​ស្បៀងអាហារ ពី​ក្រុមហ៊ុន​ថាមពល​សូ​ឡា របស់​ចិន​ចំនួន ២ គឺ​ក្រុមហ៊ុន​ឆាយ​ណា​អ៊ី​ន័​រ ជី​សាន​ស៊ី​យៀន និង​ក្រុមហ៊ុន​ឆាយ​ណា អ៊ី​ន័​រ​ជី អាន​ហ៊ុយ​អឺ ដែល​បាន​នឹង​កំពុង​ប្រតិបត្តិការ សាងសង់​ស្ថានីយ ផលិត​ថាមពល ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​មួយ នៅ​ផ្លូវជាតិ​លេខ​៦ ក្នុង​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​

​លោក ហែម សារិន អភិបាលរង ស្រុក​ព្រះនេត្រព្រះ បានអោយដឹង ក្នុង​ពិធី​ផ្តល់​អំណោយ ស្បៀងអាហារ​នោះ នា​វត្ត​ប្រាសាទ ស្រះ​ឈ្នួ​រ​មានជ័យ ឃុំ​ឈ្នួ​រ​មានជ័យ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ថាៈ ពលរ​ដ្ឋេ​ង​គ្រោះ​ដោយ​ទឹកជំនន់ ហើយ​បាន​ជួប​ការ លំបាក​ជីវភាព ចំនួន ១៥៩ គ្រួសារ មកពី ១២ ភូមិ​នៃ​ឃុំ​នេះ ត្រូវ​ទទួល​អំណោយ តាមរយៈ​ក្រុមហ៊ុន​ទាំង​២ ។​

​លោក ឆាង តំណាង​ក្រុមហ៊ុន​ឆាយ​ណា​អ៊ី​ន័​រ ជី​សាន​ស៊ី ( CHINA ENERGY ENGINEERING GROUP SHANXI ELECTRIC POWER ENGINEERING CO.,LTD) ក៏​ដូច​លោក​ហ្វា​ន តំណាង​ក្រុមហ៊ុន​ឆាយ​ណា​អ៊ី​ន​ន័​រ​ជី អាន​ហ៊ុយ អឺ (CHINA ENERGY ENGINEERING GROUP ANHUI 2 ELECTRIC POWER ENGINEERING CO.,LTD) បានអោយដឹងថាៈ ក្រុមហ៊ុន បាន​នឹង​កំពុង​សាងសង់ ស្ថានីយ៍​ថាមពល ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ឬ​សូ​ឡា (Sola) នៅ​ផ្លូវជាតិ លេខ​៦ ក្នុង​ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គឺ​សាងសង់​តម្លើង អោយ​ស្ថានីយ៍ B Grimm Solar Power 1 លើដី​ទំហំ ២០ ហិកតា ជា​របស់​ក្រុមហ៊ុន​ថៃ ឈ្មោះ Ray Power Supply Co,Ltd ដែល​ត្រុ​វ​ផលិត​ថាមពល​ពន្លឺព្រះអាទិត្យ កម្លាំង ៣០ MW ដោយ​ដំណើរការ​សាងសង់ ពី​ខែមេសា​មក ហើយនឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០ នេះ ។​

​លោក ឆាង បាន​បន្តថាៈ ដោយ​សារបាន​មើលឃើញ ទុក្ខលំបាក​ពី​ផលវិបាក នៃ​ការរីក​រាល ដាល​ជំងឺ​កូ​វីដ ១៩ ផង ដោយ​គ្រោះធម្មជាតិ ទឹកជំនន់​ផង ដែល​ធ្វើអោយប៉ះពាល់​ដល់​ជីវភាព រស់នៅ​របស់ បងប្អូន​ពលរដ្ឋ​កម្ពុជា​នោះ ថ្នាក់ដឹកនាំ និង​បុគ្គលិក​ក្រុមហ៊ុន បាន​រៃអង្គាស​គ្នា នូវ​ថវិកា​យកមក​ផ្តល់​វិភាគទាន ជា​អំណោយ​ស្បៀងអាហារ ដល់​បងប្អូន​នាពេលនេះ ។​

​លោក​ឆាង បាន​បន្តថាៈ ក្នុងនាម​ក្រុមហ៊ុន លោក​សង្ឃឹមថា វិភាគទាន​នេះ​ក៏​នឹង​បាន​ចូលរួម ចំណែក ជាមួយ​អាជ្ញាធរ និង​ប្រជាជន​កម្ពុជា ចិន ក្នុងការ​ថែរក្សា រឹតចំណង​សម្ព័ន្ធភាព អមតៈ​កម្ពុជា ចិន​របស់​យើង​អោយ​ស្និត​ស្នាល រឹងមាំ​ស្ថិតស្ថេរ និង​រុងរឿង​បន្ត​ទៀតហើយ ក្រុមហ៊ុន​សាងសង់ ស្ថានីយ៍​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នេះ នឹង​បានរួម​ចំណែក​លើក កម្ពស់​ជីវភាព​ប្រជាជន និង​សេដ្ឋកិច្ចកម្ពុជា អោយ​រីកចម្រើន បន្ថែមទៀត ។​

​លោក ខេង ស៊ុម ប្រធាន​ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថាៈ ក្នុងនាម រដ្ឋបាលខេត្ត និង​លោក​អភិបាលខេត្ត លោក​សូម​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​និង​បុគ្គលិក នៃ​ក្រុមហ៊ុន​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ចិន​ទាំង​២​គឺ សាន​សុ​ី​យៀន​និង​អាន​ហ៊ុយ ២ ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន មក​ទិញ​ជា​ស្បៀងអាហារ ផ្តល់ជូន​ពលរដ្ឋ​ជួប​ការលំបាក ជីវភាព នៅ​ឃុំ​ឈ្នួ​រ​មានជ័យ​នេះ ។​

​លោក ខេង ស៊ុម បានបញ្ជាក់​ថាៈ រដ្ឋបាលខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​នឹង​ប្រជាជន​ខេត្ត​នេះ នឹង​បន្ត​គាំទ្រ​សហការ លើកទឹកចិត្ត ក៏ដូចជា បង្កលក្ខណៈ​ងាយស្រួល ដល់​ក្រុមហ៊ុន និង​វិនិយោគិន​ទាំងឡាយ ក្នុង​និង​ក្រៅប្រទេស ក្នុងការ​ចូលមក​បណ្តា​ក់​ទុន​រកស៊ី​នៅក្នុង​ខេត្ត បន្ទាយមានជ័យ ។​

​សូមបញ្ជាក់ថា ពលរដ្ឋ​១​គ្រួសារ ទទួលបាន​អំណោយ​ស្បៀង ជា​អង្ករ ៥០ គ​.​ក្រ មី​១​កេះ ត្រីខ​២​យួរ ទឹក​សុទ្ធ​២​យួរ ពី​ក្រុមហ៊ុន​ថាមពល​សាន​ស៊ី​យៀន និង​ក្រុមហ៊ុន​អាន​ហ៊ុយ ២ និង​ថវិកា ១ ម៉ឺន​រៀល និង​នំប៉័ង​១ ពី​សណ្ឋាគារ MB នៅ​ក្រុង​សិរិ​សោភ័ណ ។​

​ចំពោះ ព្រះសង្ឃ បាន​ត្រូវ​ប្រគេន​បច្ច័យ ២០ ម៉ឺន​រៀល អង្ករ ១៥០ គ​.​ក្រ ត្រីខ ទឹក​សុទ្ធ​ពី​លោក ក្រុមប្រឹក្សា​ខេត្ត និង​ពី​ទីប្រឹក្សា លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ។ ឯ​អាជ្ញាធរ​ឃុំ នគរបាល ប្រជា​ការពារ យុវជន ស​.​ស​.​យ​.​ក ក៏បាន​អំណោយ ពី​ក្រុមហ៊ុន​ដែរ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...