នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ ឃាត់ខ្លួន​បុរស​ម្នាក់​និង​ថ្នាំញៀន​១៨​កញ្ចប់​

1079
ចែករម្លែក

ដោយៈ​សាវ រក្ស​/​ភ្នំពេញៈ បុរស​ម្នាក់ ត្រូវបាន​នគរបាល​ខ​ណ្ឌ​មានជ័យ​ឃាត់ខ្លួន​បាន ក្រោយពី​ល្បាត ឃើញ​ហើយ​សង្ស័យ​ក៏​ធ្វើការ​ឆែកឆេរ រកឃើញ​ថ្នាំញៀន​ចំនួន​១៨​កញ្ចប់​តូច កាលពី​ម៉ោងជាង​១១ ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ក្រុម​៨ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​ឈ្មោះ ហាស់ បូ​ភាព ហៅ​អូន ភ អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ចាក់អង្រែលើ ធ្វើការ​សាកសួរ​រួច​បន្ត​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​មន

ជនជាប់សង្ស័យនិងថ្នាំ្ញញៀន

ទីតាំងផ្សាយពាណិជ្ជកម្ម