Home ព័ត៌មានជាតិ នយោបាយ លោក ហ៊ុន ម៉ា​...

លោក ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជួប​សំណេះសំណាល​និង​ចែក​ពូជស្រូវ​ជូន​ពលរដ្ឋ​រងគ្រោះ​ជាង​២​ពាន់​គ្រួសារ នៅ​ខេត្តក្រចេះ​

ដោយ​: កាំ​ពី / ក្រចេះ​: លោក ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​នាំ​ពូជស្រូវ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ជាង​២​ពាន់​គ្រួសារ នៅ​បរិវេណ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សី​ល្បៈ​ខេត្តក្រចេះ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ច​ជា​កាល សម្ដេច​ទាំងពីរ​តែងតែ​គិតគូរ អំពី​សុខ ទុក្ខ​ប្រជាពលរដ្ឋ​គ្រប់ទិសទី ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​កន្លងទៅ​ថ្មីៗ​នេះ​។​

​លោក ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ថា ក្រោយ​ព្រឹត្តិការណ៍​ថ្ងៃ​៣​វិច្ឆិកា ក្នុងនាម​ជា​មេដឹកនាំ​សម្តេច​ត្រូវ​ស្ថិតនៅក្នុង​ការធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​សម្តេច​ពិតជា​សោកស្តាយ ដែល​មិន​អាចមក​ចូលរួម​ផ្ទាល់ ប៉ុន្តែ​លោក​បាន​ចាត់​តំណាង​ចូលរួម​ទៅកាន់​ខេត្ត​គោលដៅ​តាម​ផែនការ​កំណត់ ដោយ​តាមដាន​ការអនុវត្ត​ចាប់​ជាប្រចាំ ការចែក​ស្បៀង និង​ស្រូវពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ អោយបាន​ទាន់ពេលវេលា នៅក្នុង​ដំណាក់កាល​ស្តា​ឡើងវិញ​នេះ គឺជា​កិច្ចការ​អាទិភាព​សំខាន់​ចាំបាច់ ដោយ​មិនអាច​ពន្យារពេលបាន​។ សម្ដេច​បាន​ណែនាំ​និង​រៀបចំ​ស្រូវពូជ​ដើម្បី​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ២,៣៧២ គ្រួសារ ដែល​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​កាលពីពេល​កន្លងទៅ​។​

​ជាមួយគ្នា​នោះ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែង អរគុណ​ចំពោះ​លោក លោកស្រី គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អាជ្ញាធរ​ដែនដី​កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជន​ស្ម័គ្រចិត្ត និង​ក្រុមការងារ​ពាក់ព័ន្ធ ក៏ដូចជា​សប្បុរសជន​ជាតិ​-​អន្តរជាតិ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​តាមរយៈ​ការចុះ​ជួយ​ផ្ទាល់ តាមរយៈ​សម្តេច​តេ​ជោ​យន្តការ​កាកបាទក្រហម និង​យន្តការ​ផ្សេងៗ​ក្តី គឺ​បានបង្ហាញ​អំពី​កម្លាំង​រួបរួមសាមគ្គី​ជួយ​គ្នា​។

​ជាមួយគ្នា​នោះដែរ លោក​ក៏បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការប្រុងប្រយ័ត្ន និង​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ការពារ​ខ្លួន​, គ្រួសារ និង​សហគមន៍ ព្រោះ​ហានិភ័យ​នៃ​ជំងឺ​នេះ​អាច​ប្រែប្រួល​លឿន ដូច​មាន​ឧទាហរណ៍​ស្រាប់​នៅក្នុង​ប្រទេស​មួយចំនួន ការចូលរួម​របស់​ប្រជាពលរដ្ឋ ពិត​ជាមាន​សារៈសំខាន់​ណាស់ នៅក្នុង​ការរួម​គ្នា​ដើម្បី​ឈ្នះ​លើ​វិបត្តិ​កូ​វីដ​-១៩​នេះ​។ ជាពិសេស​សូម​បន្ត​រួមគ្នា​ការពារ​សន្តិភាព ដែល​នេះ​ជា​កិច្ច​ការសំខាន់ និង​ជា​មូលដ្ឋាន​ចាំបាច់​សម្រាប់​យើង​រួម​បន្ត​អភិវឌ្ឍន៍​ប្រទេស​យើង​ទៅមុខទៀត​។​

​តំណាង​ប្រជាពលរដ្ឋ​មកពី​តាម​ស្រុក​គោលដៅ​ទទួលរង​ពី​គ្រោះធម្មជាតិ ក្រោយ​ទទួលបាន​ពូជស្រូវ​នេះ គាត់​បាន​សម្ដែង​ការសប្បាយ​ចិត្តជា​ខ្លាំង​ចំពោះ​ប្រមុខ​ថ្នាក់ដឹកនាំ​ក៍​ដូចជា​អាជ្ញាធរខេត្ត ដែល​បាន​យកចិត្តទុកដាក់​ជួយ​ពោះ​ពួកគាត់​លើ​បញ្ហា​នេះ​។ គាត់​បន្តថា ពេល​ទទួលបាន​ពូជស្រូវ​នេះ​គឺ​ពួកគាត់​បាន​ធូរស្រាល​ក្នុង​ចិត្ត​ក្នុងការ​ដោះស្រាយ​ជីវភាព​គ្រួសារ​បន្ត ក្រោយពី​ពូជស្រូវ​ចាស់​របស់គាត់​ត្រូវបាន​ខូច​ខាត់​អស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្លាំង​អាជ្ញាធរ​ចុះបង្ក្...

​ដោយ​: ចាន់តូ / ភ្នំពេញ​:...

ទោះ​ស្ថិតនៅ​ក្នុងដំណាក់កា...

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ បើ...

សមត្ថកិច្ច​កំពុង​ស្វែងរក​...

​ដោយ​: វណ្ណៈ​/​ព្រះសីហនុ​...

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...