Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រុមកម្មករ​ក...

ក្រុមកម្មករ​កាត់ដេរ​ថា មិនសូវ​ព្រួយបារម្ភ​អំពី​បញ្ហា​កូ​វីដ​-១៩ ទោះ​វា​កាច​សាហាវ​ក្តី​

​ដោយ​: ពៅ​និមល​/​ភ្នំពេញ​: ខណៈដែល​ជំងឺឆ្លង​កូ​វីដ​-១៩​បន្ត​បង្ហាញ​វត្តមាន​នៅឡើយ​ក្នុងប្រទេស​កម្ពុជា ក្រុមកម្មករ​-​កម្ម​ការ​នី​ក្នុង​វិស័យ​កាត់ដេរ​បាន​និយាយថា មិនមាន​ការបារម្ភ​ច្រើន​ណាស់ណា​ទេ​ចំពោះ​បញ្ហា​នេះ ព្រោះថា​បាន​ប្រុងប្រយ័ត្ន និង​ការពារ​ខ្ពស់​ជាប់​ជានិច្ច​ទាំង​នៅក្នុង​ផ្ទះ និង​ក្រៅ​ផ្ទះ​។​

​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រុម​កម្ម​ការ​នី​នៅ​រោងចក្រ​កាត់​សម្លៀកបំពាក់ អេស អិ​ល ជេ (​ខេ​ម​បូ​ឌា​) (SLJ CAMBODIA APPAREL MANUFACTURING CO.,LTD) ស្ថិតនៅ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បានឱ្យដឹងថា ការការពារ​នេះ​ធ្វើឡើង​ចាប់តាំងពី​ដើមឆ្នាំ​មកម្ល៉េះ ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅ​មិនទាន់​ផុតរលត់​នៅឡើយ​នៅក្នុង​ប្រទេស​។ ​ហើយ​ចំពោះ​ការ​មិនសូវ​ព្រួយបារម្ភ​ច្រើន​អំពី​ជំងឺ​នេះ ក្រុម​កម្ម​ការ​នី​បានឱ្យដឹង​ស្រដៀង​គ្នា​ថា ដោយសារ​ការគ្រប់គ្រង​បាន​យ៉ាង​ល្អ​របស់​រដ្ឋាភិបាល និង​ការយល់ដឹង​របស់​ប្រជា​ពល​​រដ្ឋ​នៅពេល​ទៅណា​ម្តងៗ តែងតែ​ពាក់​ម៉ាស និង​លាងដៃ​ជាមួយ​ទឹក​អាល់កុល​ជាប់​ជាប្រចាំ​។​

​ដោយឡែក កម្មករនិយោជិត​មួយក្រុម​ផ្សេងទៀត នៅ​រោងចក្រ​កាត់ដេរ ហ្វ​រ​ធូ​ណា ស្ថិតនៅ​ម្តុំ​ផ្សារ​ត្រពាំង​ថ្លឹង ខណ្ឌ​ពោធិ៍​សែន បាន​ចូលរួម​អំពាវនាវ​ថែមទៀត​ទៅដល់​ប្រជាពលរដ្ឋ​ទាំងមូល​ឱ្យ​យកចិត្តទុកដាក់​ថែរក្សា​សុខ​ភាព​ឱ្យបាន​គ្រប់ៗ​គ្នា ទោះបីជា​គ្មាន​អ្នក​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​នេះ​យ៉ាងណាក្តី ពោល​ត្រូវគោរព​តាម​ការ​ណែនាំ​របស់​រដ្ឋា​ភិ​បាល ជាពិសេស​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត និង​លាងដៃ​ឱ្យបាន​ញឹកញាប់​…. ទោះ​នៅទីណា​ក្តី​ដើម្បី​សុខ​សុវត្ថិភាព​ទាំងអស់គ្នា​។​

​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពីពេល​កន្លងទៅនេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការ​រំ​ឮ​ក​បន្ថែម​អំពី​វិធានការ​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅតាម​រោងចក្រ សហគ្រាស ដែល​រំ​ឮ​ក​ដល់​ម្ចាស់​រោងចក្រ សហគ្រាស​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​សេចក្តីណែនាំ ដោយ​ត្រូវ​គ្រប់គ្រង តាមដាន កត់ត្រា និង​តម្កល់​ឱ្យបាន​ល្អជា​ប្រចាំថ្ងៃ​អំពី​ការអនុវត្ត​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ត្រូវបាន​បញ្ចប់ ដើម្បី​ផ្តល់ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុងករណី​ចាំបាច់ និង​រៀបចំ​ឱ្យមាន​ទឹក​អាល់កុល ឬ​ជែ​ល​លាងដៃ ឬ​សាប៊ូ​នៅតាម​មាត់ច្រក​ចេញចូល​អគារ​សម្រាប់​កម្មករ​និយោជិត​លាង​សម្អាត​ដៃ​មុនពេល​ចូលក្នុង​រោងចក្រ សហគ្រាស​។​ល​។ ដើម្បី បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បុរស​ម្នាក់​ជិះ​ម៉ូតូ​បញ្...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...

ជប៉ុន​និង​ចិន​ចាប់ផ្តើម​ក...

​ប្រែ​សម្រួលៈ​វាសនា​/​តូ​...