Home ព័ត៌មានអន្តរជាតិ កូវី​ដ​១៩​នៅ​...

កូវី​ដ​១៩​នៅ​អាម៉េរិក ​មួយថ្ងៃឆ្លង២០ម៉ឺននាក់ ឥឡូវ​សង្ឃឹម​តែលើវ៉ាក់សាំងទេ

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​អង្គារ​ទី​១០​វិច្ឆិកា​កត់ត្រា​ករណី​កូវី​ដ​១៩​ថ្មី​ចំនួន ២០០.០០០ ករណី​ក្នុង​មួយ​ថ្ងៃ​ដែល​នេះ​សបញ្ជាក់​ពី​តម្រូវការ​ចាំបាច់​សម្រាប់​វ៉ាក់សាំង​​បន្ទាប់​ពី​លទ្ធផល​នៃ​ការសាកល្បង​ព្យាបាល​មួយ​បាន​ជំរុញ​ឱ្យមាន​សុទិដ្ឋិនិយម​នៅ​ជុំវិញ​ពិភពលោក​។​

​ព័ត៌មាន​អំពី​វ៉ាក់សាំង​នេះ​បាន​នាំមក​នូវ​ការ​ធូរស្បើយ​ខ្លះៗ​ពី​រូបភាព​អនាគត​ដ៏​ស្រ​អាប់ ខណៈ​ការ​រឹតត្បិត​តឹងតែង​ត្រូវបាន​ដាក់​ចេញ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​និង​មជ្ឈិម​បូព៌ា និង​ការកើនឡើង​ករណី​ឆ្លង​នៅ​​សហរដ្ឋ​អាម៉េរិក​បាន​ឆក់យក​ជីវិត​មនុស្ស ១.៥៣៥ នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ​នេះ​។​

​ផ្សារ​ហ៊ុន​នៅក្នុង​ឧស្សាហកម្ម​មួយចំនួន ដែល​រង​ការវាយប្រហារ​ខ្លាំង​បំផុត​ដោយ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ ការរក្សា​គម្លាត​ពីគ្នា និង​ការបិទទ្វារ​ខេត្ត​ក្រុង​បាន​ស្ទុះ​ងើប​ឡើងវិញ​ព្រោះ​សង្ឃឹម​ថា​ពិភពលោក​​អាច​នឹង​វិល​មក​រក​ភាពប្រក្រតី​វិញ បន្ទាប់ពី​ក្រុមហ៊ុន​ឱសថ យក្ស Pfizer និង​ដៃគូ​អាល្លឺម៉ង់ BioNTech បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា បេក្ខជន​ចាក់​វ៉ាក់សាំង​របស់​ពួកគេ​មាន​ប្រសិទ្ធភាព​៩០ ភាគរយ​។​

​វ៉ាក់សាំង​ត្រូវគេ​មើលឃើញថា​ជា​ឱកាស​ដ៏​ល្អ​បំផុត​ក្នុងការ​បំបែក​វដ្ត​នៃ​វីរុស​ដ៏​សាហាវ​និង​ការ​រឹតត្បិត​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក​ចាប់តាំងពី​កូវី​ដ​១៩​បាន​លេចឡើង​ជា​លើកដំបូង​នៅ​ក្នុងប្រទេស​ចិន​កាលពី​ចុងឆ្នាំ​មុន​និង​បាន​ផ្ទុះ​ឡើង​ទៅ​ជា​ជំងឺ​រាតត្បាត​។​

​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech បាន​និយាយថា​ពួកគេ​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​រហូតដល់ ៥០ លាន​ដូស​ទូទាំង​ពិភពលោក​នៅ​ឆ្នាំ​នេះ​និង​រហូត​ដល់ ១,៣​ដូ​សនៅ​ឆ្នាំក្រោយ​ប្រសិនបើ​មាន​ការ​​យល់ព្រម​អោយ​ប្រើប្រាស់​វ៉ាក់សាំង​នេះ​។​

​សហគមន៍​វិទ្យាសាស្ត្រ​មានប្រតិកម្ម​វិជ្ជមាន​ជារួម ទោះបី​ការសាកល្បង​ព្យាបាល​នៅ​កំពុងដំណើរការ ហើយ​វ៉ាក់សាំង​នេះ​ចាំបាច់​ត្រូវ​រក្សាទុក​នៅ​ក្នុង​ម៉ាស៊ីន​ដែល​ត្រជាក់​ខ្លាំង​ដោយ​បង្កើត​ឱ្យមាន​ភាព​​ស្មុគស្មាញ​នៃ​ខ្សែសង្វាក់​ផ្គត់ផ្គង់​។​

​វ៉ាក់សាំង​នេះ​គឺ​ជា​បេក្ខជន​មួយ​ក្នុងចំណោម​បេក្ខជន​វ៉ាក់សាំង​ចំនួន​ជាង​៤០ ប៉ុន្តែ​គ្មាន​អ្នក​ផលិត​ណាមួយ​អះអាង​ពី​ប្រសិទ្ធភាព​ស្រដៀង​គ្នា​នេះ​នៅឡើយ​ទេ​ក្រៅពី​រុស្ស៊ី ដែល​មិនសូវមាន​អ្នក​ជឿ​៕

​នៅ​អាម៉េរិក​មាន​អ្នក​ឆ្លងកូវី​ដ​១៩ ២០ ម៉ឺន​នាក់​ក្នុង​មួយថ្ងៃ​កាលពី​ថ្ងៃ​អង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...