Home ព័ត៌មានជាតិ សន្តិសុខ ករណី​គ្រោះថ្ន...

ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​សង្គ្រោះបន្ទាន់​បុក​ជាមួយ​រថយន្ត​យី​ឌុប​មាន​មនុស្ស​ស្លាប់​ម្នាក់​និង​របួស​៤​នាក់​

​ដោយៈ​ស​រិ​ទ្ធ​/​ត្បូងឃ្មុំៈករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​សង្គ្រោះបន្ទាន់​បុក​ជាមួយ​រថយន្ត​យី​ឌុប​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ម្នាក់​និង​របួស​៤​នាក់​។​ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​យី​ឌុប​បាន​គេចខ្លួនបាត់ ។​ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃទី​១០ ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅ​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៣៥-៣៦ ក្នុងភូមិ​ស្វាយ​កាំបិត​ឃុំ​សេ​ដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា​មុនពេល​កើតហេតុ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពាក់​ស្លាក​លេខ​ក្រចេះ 3A-0892 បើក​ពី​ត្បូង​ទៅ​ជើង (​ត្បូងឃ្មុំ​ទៅ​ក្រចេះ​) និង​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ពាក់​ស្លាក​លេខ រដ្ឋ ១២- 2-0938 បើក​ពី​ជើង​ទៅ​ត្បូង (​ខេត្តរតនគិរី​ទៅ​ខេត្ត​ត្បូងឃ្មុំ​)​។ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រថយន្ត​ទាំង​២​បាន​រេ​ចង្កូត​ជ្រុល​មក​បុក​គ្នា​តែម្តង​។​

​ក្រោយ​កើតហេតុ​គេ​ឃើញ​នៅក្នុង​រថយន្ត​សង្គ្រោះបន្ទាន់​មាន​មនុស្ស​ចំនួន​៦​នាក់​រួមមាន ៖
១- ឈ្មោះ អ៊​ន ប៊ុន​ឡេង អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ជា​តៃកុង​ឡានពេទ្យ ( គ្មាន​របួស​)​។​
២-​ឈ្មោះ ម៉ូក ដា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ដូន​មាស ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ (​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​)​។​
៣- ឈ្មោះ ម៉ៅ សុ​ភី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ( អ្នកគ្រូ​ពេទ្យ​ខេត្តរតនគិរី​របួសធ្ងន់​ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​)​។​
៤- ឈ្មោះ ដា ឧ​ត្ត​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ដូន​មាស ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ (​របួសធ្ងន់​)​។​
៥- ឈ្មោះ ញឹ​ប មុំ ភេទ​ស្រី អាយុ ៤៥​ឆ្នាំ នៅ​ខេត្តរតនគិរី (​របួសធ្ងន់​)​។​
៦- ឈ្មោះ ញេ​ប ធី​ម ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ដូន​មាស ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ( របួសស្រាល​)៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ក្រសួងសុខាភិបាលរកឃើញ​ករណ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

​យក​សំណាក​ចំនួន ៣៦ នាក់ ដ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពីរ​នាក់​ជួញដូរ​គ្រឿងញៀន​...

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​...

ក្រសួងសុខាភិបាល ឱ្យ​អ្នក​...

ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ ...