ដោយៈទេពកង្រី/កំពង់ឆ្នាំងៈ រយៈពេល ២ ថ្ងៃមុននេះ មេឃមានសភាពអាប់អួរ អាកាសធាតុ មានភ្លៀង ធ្លាក់លាយឡំនឹងខ្យល់ត្រជាក់ នៅតែបន្តធ្លាក់រហូត ។ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវគេមើលឃើញថា ធាតុអាកាស មានការប្រែប្រួល មេឃមានសភាពអាប់អួរ នឹងមានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់ត្រជាក់ មិនមានថ្ងៃលស់ ។
ស្ថានភាពមេឃអាប់អួរ ដែលមានភ្លៀង ធ្លាក់ជាបន្តបន្ទាប់ លាយឡំនឹងខ្យល់ត្រជាក់ ទឹកទន្លេមានរលកទៀតនោះ ត្រូវគេមើលឃើញថា បានកើតមានតាំងពីថ្ងៃទី១០ និងបន្តមកដល់ថ្ងៃទី១១ វិច្ឆិកា ២០២០ នេះទៀត ។
បើយោងតាមរបាយការណ៍របស់ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន បានឲ្យដឹង នៅព្រឹកថ្ងៃទី១១ វិច្ឆិកា នេះថា សីតុណ្ហភាព Max31.c Min24.c ដោយឡែក ស្ថានភាពកម្ពស់ទឹកទន្លេ នៅស្ថានីយជលសាស្ត្រ ផ្សារក្រោមកំពស់ ៧,៥៥ ម៉ែត្រ បើធៀបនឹងឆ្នាំ ២០១៩ ទឹកមានកម្ពស់ ៦,១៦ ម៉ែត្រ ក្នុងស្ថានភាពទឹកភ្លៀង ៧ ស្រុក ២.១៦.៥ មីលីម៉ែត្រ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមធ្វើការប្រុងប្រយ័ត្ន ទាំងការបើកបរ លើគោក ខណៈដែលផ្ទៃមេឃ មានសភាពអាប់អួរ ពោរពេញទៅដោយភ្លៀង លាយឡំនឹងខ្យល់ត្រជាក់ ដែលធ្វើឲ្យអាកាសធាតុប្រែប្រួល បែបនេះ ដោយឡែក ការធ្វើដំណើរតាមផ្លូវទឹក សូមរូតរះ វិលចូលលំនៅដ្ឋានវិញ ឲ្យបានពីរថ្ងៃ ជៀសវាងមានបញ្ហាណាមួយ កើតឡើងជាយថាហេតុ ធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិ អាយុជីវិតមនុស្ស ៕