Home ព័ត៌មានជាតិ សង្គម ប្រកាស​ចូលកាន...

ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​ស្រុក និង​នាយក​រដ្ឋបាល​ស្រុក​ស្រីស្នំ ខេត្តសៀមរាប​

ដោយ​: បាយ័ន / សៀមរាប​: ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​ស្រុក និង​នាយក​រដ្ឋបាល ស្រុក​ស្រីស្នំ ខេត្តសៀមរាប ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​១១ ខែ​វិច្ចិកា ឆ្នាំ​២០២០ នៅ​សាលាស្រុក​ស្រីស្នំ​។ ការប្រកាស​ចូលកាន់​ដំណែង​នេះ មាន​លោក ឡុ​ត ញាន ឋានន្តរ​ស​កិ្ត​នាយក្រមការ ថ្នាក់​លេខ​៦ ជា​អភិបាលរង​ស្រុក និង​លោក ហម សុផល ឋានន្តរ​ស​កិ្ត ក្រមការ​ដើមខ្សែ ជា​នាយក​រដ្ឋបាល​សាលាស្រុក​ស្រីស្នំ​។

​លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត បាន​និយាយថា សម​ទ្ធិ​ផល​ដែល​ស្រុក​សម្រេចបាន​កន្លងមក​នេះ ជា​គុណប្រយោជន៍​ដ៏​ឧត្តុង្គឧត្តម​នៃ​ប្រជាជាតិ ព្រមជាមួយ​កម្មវិធី​កំណែទម្រង់​នានា​របស់​រាជរដ្ឋាភិបាល ហើយ​ក្នុង​បរិបទ នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដែល​រាជរដ្ឋាភិបាល​បាន​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​២០០២ និង​សម្រេចបាន​នូវ​សម​ទ្ធិ​ផល​ជាច្រើន​គួរ​ជាទី​មោទកភាព​។

​លោក​ក៏​លើកឡើងថា ការប្រកាស​តែងតាំង​ចូលកាន់​មុខតំណែង​នេះ វា​ជា​បែបបទ​នីតិវិធី ដែល​បានកំណត់​ក្នុង​ច្បាប់ ហើយ​ត្រូវបាន​យកមកអនុវត្ត​ក្នុង​ប្រព័ន្ធ​រដ្ឋបាល សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ការគ្រប់គ្រង ដឹកនាំ​រដ្ឋបាល​កាន់​តែមាន​ប្រសិទ្ធភាព ក្នុងការ​ឆ្លើយតប​នឹង​តម្រូវការ​របស់​មូលដ្ឋាន​។

​លោក អភិបាលរង​ខេត្ត បានស្នើ​ដល់ លោក​អភិបាលរង​ស្រុក និង​នាយក​រដ្ឋបាល​ស្រុក ដែល​ទើប​តែងតាំង​ថ្មី រួមទាំង​ក្រុមប្រឹក្សា គណៈ​អភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​នៃ​ស្រុក​ស្រីស្នំ ត្រូវ​រួមសហការ​គ្នា​អនុវត្ត​ការងារ​សំខាន់ៗ ជា​អាទិភាព​មួយចំនួន​ដូចខាងក្រោម ៖
-​ត្រូវ​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ ស្ថិរភាព សង្គម ឱ្យបាន​ល្អប្រសើរ ក្នុងការ​តាមដាន ត្រួតពិនិត្យ និង​ដោះស្រាយ​បាតុភាព​អសកម្ម និង​ការ​ថ្នាំងថ្នាក់​នានា​នៅ​មូលដ្ឋាន ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​
-​បន្ត​ខិតខំ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​តាម​លក្ខណៈសម្បត្តិ​ទាំង​០៩ នៃ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ខិតខំ​លើកកម្ពស់​សមត្ថភាព ជំនាញ និង​សីលធម៌​វិជ្ជាជីវៈ ត្រូវមាន​ភាព​ស្អាតស្អំ និង​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​ដោយ ស្មោះត្រង់ និង​ស្មើភាព​។​
-​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​លើ​គ្រប់​វិស័យ និង​ខិតខំ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​តាមរយៈ​ការផ្តល់សេវា​សាធារណៈ​ដែល​ប្រកាស​ដោយ​អន្តរក្រសួង ព្រមទាំង​ខិតខំ​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​នៅ​សេសសល់ រួមមាន ការសាងសង់​សំណង់​ផ្សេងៗ ឲ្យ​ផុតពី​ដី​ចំណីផ្លូវ ការសាងសង់​ផ្លូវ​ថ្មី ពង្រីក​ផ្លូវ និង​ការកំណត់​ដី​ចំណីផ្លូវ អូរ ប្រឡាយ ជាដើម​។
-​ជំរុញ​អនុវត្ត​កម្មវិធី​កំណែទម្រង់​នានា របស់​រាជរដ្ឋាភិបាល​ឲ្យ​មាន​វឌ្ឍនភាព​តាម​ផែនការ​កំណត់ ជាពិសេស​ត្រូវ​ត្រៀម​សហការ​អនុវត្ត​ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ថ្នាក់ ស្រុក និង​ឃុំ ឲ្យ ទទួលបាន​ជោគជ័យ​។​
-​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស ពិសេស​ការដឹកជញ្ជូន គ្រប់​រូបភាព និង​ត្រួតពិនិត្យ​រថយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស លុបបំបាត់​ការដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​មិន​ស្របច្បាប់​គ្រប់​រូបភាព​ក្នុង​ទឹកដី​ស្រុក​ស្រីស្នំ ទាំងមូល និង​ការយក​កម្រៃ​មិន​ស្របច្បាប់​ផ្សេងៗ​។​
-​ពង្រឹង​ការគ្រប់គ្រង​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា ក្នុង​ច​នា​សម្ព័ន្ធ​រដ្ឋបាល​ស្រុក ដោយ អ​វត្ត​តាម​សេចក្ដីណែនាំ​លេខ ០៥៥ ស​ណន របស់​ក្រសួងមហាផ្ទៃ ដើម្បី​រួមគ្នា​បំពេញការងារ​របស់រ​ដ្ឋ​បាល​ស្រុក​ឲ្យ​កាន់តែ​រឹងមាំ និង​មាន​ប្រសិទ្ធភាព ខ្ពស់ ពិសេស អនុវត្តន៍ តាម​អភិក្រម​ទាំង ០៥ គឺ ឆ្លុះ កញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់ ។ -​តាមដាន​ត្រួតពិនិត្យ​ជាប្រចាំ​អំពី​បញ្ហា​ប្រឈម​នានា ដែល​នឹង​អាច​កើតមានឡើង ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច ដែល​បានកំណត់ ព្រមទាំង​ខិតខំ​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ ដោយ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា ដើម្បី​ធ្វើយ៉ាងណា​ត្រូវ​រក្សា​ឲ្យ​យ​បាន​នូវ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​ប្រសើរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់...

​ដោយៈ សុផល / ភ្នំពេញៈ លោក...

ស្វាយរៀងៈ​ពិភាក្សា​ការងារ...

ដោយៈ​វ៉ៃ​កូ​/​ស្វាយរៀង​:​...

អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

ក្មេងៗ ៩ នាក់ ព្រួត​វាយ​ប...

​ដោយៈ ស​រិ​ទ្ធ / កណ្តាលៈ ...