Home ព័ត៌មានអន្តរជាតិ ហុងកុង​បណ្តេញ...

ហុងកុង​បណ្តេញ​សមាជិក​សភា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​៤​នាក់ ក្រោយ​មាន​ការសំរេច​ពី​ចិន​

​ប្រែ​សម្រួលៈ​វាសនា​/​ហុងកុង​៖ ​ហុងកុង​កាលពី​ថ្ងៃ​ពុធ​បាន​ដក​សមាជិក​សភា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​៤​នាក់​ពី​តំណែង​របស់​គេ​បន្ទាប់ពី​ចិន​ប៉េកាំង​ផ្តល់​អោយ​ទីក្រុង​នេះ​នូវ​អំណាច​បណ្តេញ​អ្នក​ន​យោ​​បាយ​ណា​ដែល​ខ្លួន​គិតថា ជាការ​គំរាម​ដល់​សន្តិសុខ​ជាតិ​។​

​ចំណាត់ការ​នេះ​ធ្វើឡើង​បន្ទាប់​ពី​សមាជិក​សភា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​១៩​រូប​នៅ​ក្នុង​សភា​ហុងកុង កាលពី​ថ្ងៃ​ចន្ទ​បាន​គំរាម​លាឈប់​ព្រម​គ្នា ប្រសិនបើ​សហសេវិក​របស់​ពួកគេ​ត្រូវ​បាន​បណ្តេញចេញ​។​

​ទោះជា​យ៉ាងណា​នៅថ្ងៃនេះ រដ្ឋាភិបាល​ហុងកុង បាន​និយាយថា ជន​ទាំង​៤​រូបនេះ នឹង​បាត់បង់​សមាជិកភាព​សភា​ភ្លាម​។​

​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបា​លហុង​កុង​ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​សភា​ប្រជាជន​ចិន​សំរេច​ថា ហុងកុង​គួរ​ដក​ចេញ​សមាជិក​សភា​ណា​ដែល​ខ្លួន​យល់ថា គំរាម​ដល់​សន្តិសុខ​ជាតិ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​តុលាការ​ទេ​៕

​សមាជិក​សភា​ទាំង​៤​រូប ដែល​ហុងកុង​ដក​ឋានៈ​សភា​បាន​ធ្វើ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ពុធ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular