ប្រែសម្រួល : កញ្ញាដាលីស/ហ្វីលីពីន ៖ មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេនៅផ្នែកខ្លះនៃប្រទេសហ្វីលីពីនដែលរងការវាយប្រហារដោយព្យុះនៅថ្ងៃពុធនេះ ខណៈព្យុះទីហ្វុងទី ៣ ក្នុងពេលប៉ុន្មានសប្តាហ៍មកនេះបានវាយប្រហារមកលើប្រទេសនេះ។
ព្យុះវ៉ាមកូរំពឹងបោកបក់មកលើកោះកាតាន់ដូនណេស ដែលរងការបំផ្លិចបំផ្លាញដោយព្យុះហ្គោនីកាលពីជាងពីរសប្តាហ៍មុន ពេលវាមកដល់ដីកោះលូហ្សុនដែលមានប្រជាជនរស់នៅច្រើនជាងគេនៅថ្ងៃពុធឬព្រឹកព្រហស្បតិ៍ស្អែក។
អ្នកព្យាករណ៍អាកាសធាតុរដ្ឋបាននិយាយថា ខ្យល់ដ៏បំផ្លិចបំផ្លាញនិងភ្លៀងខ្លាំងត្រូវគេរំពឹងទុកនៅផ្នែកខ្លះនៃភាគកណ្តាលនិងភាគខាងត្បូងនៃកោះលូហ្សុន។
អ្នកនាំពាក្យរបស់អង្គភាពការពារជនស៊ីវិលក្នុងតំបន់លោក ហ្គ្រេមីល អាឡិចស៊ីស ណាស់ បាននិយាយថា ប្រជាជនប្រមាណ ៥ ម៉ឺននាក់ដែលកំពុងរស់ចំមុខព្យុះនឹងត្រូវបញ្ជាឱ្យចាកចេញពីផ្ទះរបស់ពួកគេ។
តំបន់ប៊ីខូល ដែលព្យុះវ៉ាមកូនឹងបោកបក់ឆ្លងកាត់ខណៈវាឆ្ពោះទៅរកទីក្រុងម៉ានីល កំពុងស្តារខ្លួនចេញពីព្យុះទីហ្វុងម៉ូឡាវនិងព្យុះហ្គោនីនៅឡើយដែលវាបានសម្លាប់មនុស្សរាប់សិបនាក់និងបណ្តាឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង៕
ព្យុះវ៉ាមកូនឹងមកដល់កោះលូហ្សុននៅថ្ងៃពុធនេះ នៅពេលប្រជាជនហ្វីលីពីនភៀសខ្លួនចេញ