ដោយ: មុនីរ័ត្ន / ភ្នំពេញ: តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបល នឹងបញ្ចេញម៉ាសចំនួន ២.០០០.០០០ (ពីរលាន) ម៉ាសក្រណាត់ ពីឃ្លាំងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជូនអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមលិខិតរបស់លោកម៉ម ប៊ុនហេង រដ្ឋមមន្ត្រីក្រសួងសុខាភិបាល ជម្រាបទៅអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ៕
