Home ព័ត៌មានជាតិ សេដ្ឋកិច្ច សមាគម​កាត់ដេរ...

សមាគម​កាត់ដេរ​នៅ​កម្ពុជា​សង្ឃឹមថា វិស័យ​ឧស្សាហកម្ម​នឹង​ងើបឡើង​ក្នុង​កម្រិត​ទាប​

​ដោយ​:ពៅ​និមល​/ភ្នំពេញ​: លោក ខេ លូ អគ្គលេខាធិការ​សមាគម​កាត់ដេរ​កម្ពុជា បាន​លើកឡើងថា ក្នុងអំឡុង​ពេលដែល ពិភពលោក​កំពុង​ជួប​វិបត្តិ​កូ​វីដ​១៩ ដូចជា​បញ្ហា​ប្រឈម​អំពី​ទីផ្សារ និង​ការបាត់បង់​អ្នកបញ្ជា​ទិញ​ជាដើម ប៉ុន្តែ​លោក​រំពឹងថា វិស័យ​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​នឹង​អាច​ងើបឡើង​ក្នុង​កម្រិត​ទាប ដោយសារ​ទីផ្សារ​នៅលើ​ពិភពលោក​នៅមាន​តម្រូវការ​។​

សមាគម​កាត់ដេរ​នៅ​កម្ពុជា​សង្ឃឹមថា វិស័យ​ឧស្សាហកម្ម​នឹង​ងើបឡើង​ក្នុង​កម្រិត​ទាប​

លោក ខេ លូ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅនេះ បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ក្នុងស្រុក​ថា ខណៈដែល​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​ពិភពលោក​រង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង ដូចជា​ធ្វើ​ឲ្យ​បាត់បង់​ទីផ្សារការងារ ប្រាក់ចំណូល ការបាត់​បង់ជីវិត ជាពិសេស​ធ្វើ​ឲ្យ​ពិភពលោក​ជួប​បញ្ហា​វិបត្តិ​សេដ្ឋកិច្ច​ជាដើម​។ ប៉ុន្តែ​សម្រាប់​កម្ពុជា​វឌ្ឍនភាព​នៃ​វិស័យ​ឧស្សាហកម្ម ជាពិសេស​អនុវិស័យ​កាត់ដេរ​សម្លៀកបំពាក់ នឹង​អាច ងើប​ឡើងវិញ​ដោយសារ​ទីផ្សារ​នៅលើ​ពិភពលោក​មិនទាន់​ដំណើរការ​ដោយ​រលូន គ្រា​ដែល​ពិភពលោក​មិនទាន់មាន​វ៉ាក់សាំង​ការពារ​បាន​នៅឡើយ​។

សមាគម​កាត់ដេរ​នៅ​កម្ពុជា​សង្ឃឹមថា វិស័យ​ឧស្សាហកម្ម​នឹង​ងើបឡើង​ក្នុង​កម្រិត​ទាប​

​យោងតាម​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១​ខាងមុខ​របស់​រដ្ឋាភិបាល សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា នឹង​ងើប​ឡើងវិញ​ដោយ​សម្រេចបាន​កំណើន​ក្នុង​រង្វង់​៣,៥​ភាគរយ ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ត្រូវ​អាច​នឹង​ងើបឡើង​ក្នុង​អត្រាកំណើន​៤,១​ភាគរយ​(២០២១) ពី​កំណើន​អវិជ្ជមាន​ក្នុង​អត្រា​-២,២​ភាគរយ ក្នុង​ឆ្នាំ​២០២០ ដោយសារ​ការរំពឹងទុក​នូវ​ការ​ងើប​ឡើងវិញ​ក្នុង​កម្រិត​ទាប​នៃ​អនុវិស័យ​កាត់ដេរ និង​អនុវិស័យ​សំណង់ ខណៈដែល​អនុវិស័យ​ក​ម្មន្ត​សាល​មិនមែន​កាត់ដេរ​ត្រូវបាន រំពឹងថា​នៅ​រក្សាបាន​កំណើន​ល្អប្រសើរ​។

សមាគម​កាត់ដេរ​នៅ​កម្ពុជា​សង្ឃឹមថា វិស័យ​ឧស្សាហកម្ម​នឹង​ងើបឡើង​ក្នុង​កម្រិត​ទាប​

ដោយឡែក អនុវិស័យ​កាត់ដេរ ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ក្នុង​កម្រិត​ទាប​ដោយសារ​ការរំពឹងទុក​ពី​ការ​ងើប​ឡើងវិញ​យឺត​នៃ​តម្រូវការ​ខាងក្រៅ ។ អនុវិស័យ​នេះ ក៏ត្រូវ​ប្រឈម​នឹង​ការប្រកួតប្រជែង​កាន់តែខ្លាំង​ក្នុងការ​ដណ្តើមយក​ទីផ្សារ​ផងដែរ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular