Home ព័ត៌មានជាតិ សន្តិសុខ ​បុរស​ម្នាក់ ...

​បុរស​ម្នាក់ បាន​ស្លាប់ និង​ម្នាក់ទៀត រងរបួស ដោយសារ​រថយន្ត និង​ម៉ូតូ បុក​គ្នា ក្នុងទិសដៅ​ច្រាសទិស​គ្នា​

ដោយៈ​រិ​ទ្ធិ​សែន / កំពង់ឆ្នាំង​: បុរស​ម្នាក់ បាន​ស្លាប់ នៅនឹងកន្លែង​កើតហេតុ និង​ម្នាក់ទៀត បាន​រងរបួស នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​ម៉ូតូ បុក​គ្នា​ក្នុងទិសដៅ​ច្រាសទិស​គ្នា នៅវេលា​ម៉ោង ៩​និង​៥០​នាទី ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៨៤-៨៥ ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

​សមត្ថកិច្ច បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត ម៉ាក​ហ្វ៊ុ​យ​ហ្សូ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E. 2985 សណ្ដោង​រ៉ឺម៉ក លេខ ភ្នំពេញ 4A. 4765 របស់​ក្រុមហ៊ុន ( DN ) បើកបរ​ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ ក្នុងទិសដៅ ពី​ទិស​ខាងជើង ទៅខាង​ត្បូង លុះ​បើកបរ​មកដល់ ចំណុចកើតហេតុ​ខាងលើ បាន​រេ​ចង្កូត​ទៅបុក​ម៉ូតូ ម៉ាក Excitev ពណ៌​ក្រហម​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1K. 0895 ក្នុង​ដំណើរ​ច្រាសទិស​គ្នា បណ្ដាលឱ្យ​បុរស ជា​អ្នកបើកបរ​ម៉ូតូ ឈ្មោះ ឃៀង សំបូរ អាយុ ២៩​ឆ្នាំ ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​អ្នករួមដំណើរ​ជាមួយ ១​នាក់​ទៀត ឈ្មោះ ឆុង ទួន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បាន​រងរបួស ហើយ​អ្នក​ទាំងពីរ រស់នៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ក្រោយពេល​កើតហេតុ អ្នកបើកបរ​រថយន្ត បាន​ចុះ​រត់​គេចខ្លួនបាត់ ដោយ​ទុក​តែ​រថយន្ត​ចោល នៅ​កន្លែងកើតហេតុ​។

​សមត្ថកិច្ច​ជំនាញ បាន​ចុះ​វាស់វែង​កន្លែងកើតហេតុ និង​បានធ្វើ​កំណត់ហេតុ ប្រគល់​សព ឱ្យ​គ្រួសារ​ជនរងគ្រោះ ចំណែក​អ្នករងរបួស បាន​ត្រូវ​បញ្ជូនទៅ​មន្ទី​ពេទ្យ ចំណែក​វត្ថុតាង បាន​ត្រូវ​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​រលាប្អៀរ ដើម្បី​ចាត់ការ​បន្ត តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកបោះឆ្នោត​ជាង​១៥​ម៉ឺន​...

ដោយៈ មុនី រ័ត្ន​/​ភ្នំពេញ...

អណ្ដូងទឹក​ចំនួន​ជាង​៤០០​ក...

ដោយ​: គូលែន / សៀមរាប​: អណ...

បុរស​ម្នាក់​ស្លាប់​និង​ម្...

ដោយ​: ស​រិ​ទ្ធ / កំពង់ឆ្ន...

ផ្សព្វផ្សាយ​ស្ដីពី​ការបិទ...

ដោយ​: គូលែន​/​សៀមរាប​: នៅ...