Home ព័ត៌មានជាតិ សេដ្ឋកិច្ច ពិព័រណ៍​ការងា...

ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​ឆ្នាំនេះ នៅ​បន្ត​ប្រារព្ធ​ដដែល​តាម​ប្រព័ន្ធ​អន​ឡាញ​តែ​ពុំមាន​ការជួបជុំ​នៅទីតាំង​បង្ហាញ​ផ្ទាល់​

​ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ធ្វើការ​ជូនដំណឹង​ជម្រាបជូន​ដល់​ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់​ការ​អប់រំ បណ្តុះបណ្តាល អ្នកស្វែងរក​ការងារ សិស្ស​-​និស្សិត និង​សាធារណជន​មេត្តា​ជ្រាបថា​”​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០” ដែល​គ្រោង​រៀបចំ​តាម​អន​ឡាញ​និង​ជួប​ផ្ទាល់ រយៈពេល ២​ថ្ងៃ ចាប់​ថ្ងៃទី​១៤​ដល់ ថ្ងៃទី​១៥ ខែវិច្ឆិកា​ខាងមុខ ត្រូវបាន​កែសម្រួល​។​

​យោងតាម​ផេ​ក​ផ្លូវការ​របស់លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​រសៀល​ថ្ងៃទី១១ខែវិច្ឆិកាបាន​បញ្ជាក់ថា​កម្មវិធី​គ្រោង​រៀបចំ​តាម​អន​ឡាញ​និង​ជួប​ផ្ទាល់ រយៈពេល ២​ថ្ងៃ ចាប់​ថ្ងៃទី​១៤​ដល់ ថ្ងៃទី​១៥ ខែវិច្ឆិកា​ខាងមុខ ត្រូវបាន​កែសម្រួល​ដូចតទៅ​៖
– រក្សាទុក​ការ​ប្រារព្វ​កម្មវិធី​អន​ឡាញ​តាមរយៈ​គេហទំព័រ www.careerfair.nea.gov.kh តាម​កាលបរិច្ឆេទ​ខាងលើ​។​​ពន្យា​ពេល​ការតាំង​បង្ហាញ និង​ជួប​ផ្ទាល់​របស់​និយោជក​នៅក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទៅ​ពេលវេលា​សមស្រប​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​
​ការកែសម្រួល​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ចៀសវាង​ការជួប​ជុំគ្នា រក្សា​គម្លាត​សង្គម និង​ចូលរួម​បង្ការ​ទប់ស្កាត់​ករណី​រីក​រាលដាល​ថ្មី​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩​។
​សម្រាប់​ព័ត៌មាន​ពិស្ដារ​អំពី​កម្មវិធី​ពិព័រណ៍​ការងារ​អន​ឡាញ សូម​ទំនាក់ទំនង​មក​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តាមរយៈ​ទូរស័ព្ទ​លេខ ០១៧ ៨៧១ ៨០៧៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular