Home ព័ត៌មានជាតិ នយោបាយ សម្តេច​ពញា​ចក...

សម្តេច​ពញា​ចក្រី​ប្រធានរដ្ឋសភា ដង្ហែ​ព្រះមហាក្សត្រ​យាង​ពន្លត់​ទៀនជ័យ​

ដោយ​: ញ៉ែម សុផល​/​ភ្នំពេញៈសម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង​សមាជិក សមាជិកា​រដ្ឋសភា បាន​អញ្ជើញ​ចូលរួម​ដង្ហែ​ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា យាង​ពន្លត់​ទៀនជ័យ ដើម្បី​បញ្ចប់​ពិធីបុណ្យ​រំ​ឮ​ក​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី​៦៧ ដែល បាន​ដុត​បំភ្លឺ​អស់​រយៈពេល​៣​ថ្ងៃ នៅ​វិមានឯករាជ្យ ចាប់តាំងពី​ថ្ងៃទី​៩ ខែវិច្ឆិកាមក។​

រូបថតៈសម្តេច​ពញា​ចក្រី​ប្រធានរដ្ឋសភា ដង្ហែ​ព្រះមហាក្សត្រ​យាង​ពន្លត់​ទៀនជ័យ​

​នៅក្នុង​ពិធី​ពន្លត់​ទៀនជ័យ​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នា​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ មានការ​យាង​និង​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​កំពូល​របស់​ជាតិ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ​គ្រប់​ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អង្គទូត​ប្រចាំ​នៅ​កម្ពុជា លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​
​កម្ពុជា​បានទទួល​ឯករាជ្យ​កាលពី​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ចាប់ពីពេលនោះ​មក កម្ពុជា​បានរៀបចំ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា ជា​រៀងរាល់ឆ្នាំ ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ សម្តេច ព្រះ​នរោត្តម សីហនុ ដែល​ទ្រង់​បាន​តស៊ូ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង​៕​

 

រូបថតៈសម្តេច​ពញា​ចក្រី​ប្រធានរដ្ឋសភា ដង្ហែ​ព្រះមហាក្សត្រ​យាង​ពន្លត់​ទៀនជ័យ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...

លោកនាយករដ្ឋមន្ត្រីទី​ម័​រ...

ដោយៈ​មុនី​រ័ត្ន​/​ភ្ន...

នាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...