Home ព័ត៌មានជាតិ សង្គម ម្ចាស់​សណ្ឋាគ...

ម្ចាស់​សណ្ឋាគារ​អប្សរា​អង្គរ​ខេត្តសៀមរាប​បានទទួល​មរណៈភាព​

ដោយ​: បាយ័ន / សៀមរាប​: លោក ហាក់ ប៊ុន​ថា ដែល​គេ​ស្គាល់​ថា ជា​ម្ចាស់​សណ្ឋាគារ​អប្សរា​អង្គរ​នៅ​ទីក្រុង​សៀមរាប ខេត្តសៀមរាប និង​ជា​អ្នកមាន​ស្តុកស្តម្ភ​ម្នាក់ បានទទួល​មរណៈភាព​ហើយ កាលពី​វេលា​ម៉ោង​១៦​និង​១៨​នាទី​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្នុង​អាយុ​៦៦​ឆ្នាំ ដោយ​រោគាពាធ​។​

​តាម​ការបញ្ជាក់​របស់​លោក​ឧកញ៉ា សៀង ណាំ ដែលជា​មិត្ត​ភ័​ក្រ​សព​លោក ហាក់ ប៊ុន​ថា បាន​បង្ហោះ​ក្នុង​ព័ត៌មាន​របស់ខ្លួន នា​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា សព​លោក ហាក់ ប៊ុន​ថា បាន​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​លេខ​៦៨ ក្រុមទី​៤ ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃទី​១១​នេះដែរ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប បាន​ចូលរួម​គោរព​វិញ្ញាណ​ខ័​ន្ធ​សព​នៅ​គេហដ្ឋាន និង​ឧទ្ទិស​កុសលផល​បុណ្យ សូម​ឲ្យ​វិញ្ញាណ​ខ័​ន្ធ​បាន​ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ៊ីស្រាអែល​ព្រមាន​អំពី​កា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សន្លឹកឆ្នោត​របស់​លោកបៃ​ដិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

កំពូល​តារា​ទាត់​ធាក់​ឥណ្ឌ...

​ប្រែ​សម្រួលៈ​វាសនា​/​ឆេន...

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...