Home ព័ត៌មានជាតិ សន្តិសុខ ​ជនសង្ស័យ​ម្ន...

​ជនសង្ស័យ​ម្នាក់ ករណី​ជួញដូរ​គ្រឿងញៀន ជាង ៦​គីឡូក្រាម ត្រូវ​តុលាការ​ឃុំខ្លួន​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ជនសង្ស័យ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ ករណី​ជួញដូរ​គ្រឿងញៀន ទម្ងន់​ជាង ៦ គីឡូក្រាម បាន​ត្រូវ​តុលាការ សម្រេច​ឃុំខ្លួន ដាក់ពន្ធនាគារ នៅ​រសៀល ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត រក​មេក្លោង​ជា​បន្តទៀត​។​

​ជនសង្ស័យ​រូបនេះ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បញ្ជូនមក​តុលាការ នៅ​រសៀល ថ្ងៃទី​១០ វិច្ឆិកា នេះ ដើម្បី​ចាត់ការ​តាមច្បាប់​។​ ជនសង្ស័យ ឈ្មោះ ស្រ៊ា​ន គឹម​ស្រួច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​ត្រូវ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៨ វិច្ឆិកា​នេះ នៅវេលា​ម៉ោង ៩​និង​៤០​នាទី​យប់ នៅ​ចំណុច បន្ទប់​ផ្ទះជួល​លេខ​៦ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ការបង្ក្រាប​ករ​ណី​នេះ មានការ​ចូលរួម ដោយ​កម្លាំង​ជំនាញ (​ក​១១) របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន នគរបាល រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល ពី​លោក គុជ គឹម​ឡុង ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ និង​បាន​រឹបអូស យក​វត្ថុតាង ជា​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៦ គីឡូ ២០២​ក្រាម និង​ជញ្ជីង​ថ្លឹង ១​គ្រឿង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...