ដោយៈញ៉ែម សុផល/ភ្នំពេញៈដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាល ឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរទាំងអស់ដែលបានមកដល់ឬគ្រោងធ្វើដំណើរមកកាន់ ប្រទេសកម្ពុជា ក្រសួងសុខាភិបាលបានជូនដំណឹងថា រាជរដ្ឋាភិបាលកម្ពុជាសម្រេចកែសម្រួលយន្តការមួយចំនួនក្នុងការអនុ វត្តវិធានការសុខាភិបាល និងការអនុវត្តយន្តការធានា (Sponsorship Mechanism) ដើម្បីជួយសម្រួលអ្នកដំណើរ ចូលប្រទេសកម្ពុជា ដែលជាវិនិយោគិន-ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ និងអ្នកបច្ចេកទេស ដែលមានការ ធានា ឬអ្នកដំណើរជាជនបរទេសទូទៅ ឬអ្នកដំណើរជាជនបរទេសកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការ ផ្លូវការប្រភេទ B ឬអ្នកដំណើរជាជនជាតិខ្មែរ ទោះជា ប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា ឬលិខិតឆ្លងដែនបរទេស។
សេចក្តីជូនដំណឹងក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកាបានបញ្ជាក់ថា ការកែសម្រួលនេះ ធ្វើឡើងដើម្បីពង្រឹងការអនុវត្តវិធានការសុខាភិបាល ឆ្លើយតបការរីករាលដាលជំងឺកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរទាំងអស់ដែលបានមកដល់ និងគម្រោងធ្វើដំណើរមកកាន់ប្រទែសកម្ពុជា។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖