សាលា​ចំនួន​២ នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន រយៈពេល​ពីរ​សប្តាហ៍​

ដោយៈ ស​រិ​ទ្ធ / ព្រះសីហនុៈ សាលាបឋមសិក្សា​ចំនួន​២ ក្នុង​ខេត្ត​ព្រះសីហនុ បាន​ត្រូវ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ព្រះសីហនុ បាន​ជូនដំណឹង ស្តីពី​ការផ្អាកដំណើរ​ការរៀន និង​បង្រៀន នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ។ សាលា​ទាំង ២ នេះ គឺ​សាលាបឋមសិក្សា ជំ​ពូ​ខ្មៅ និង​សាលាបឋមសិក្សា ហ៊ុន សែន រាម ត្រូវ​ផ្អាក​ជា បណ្តោះអាសន្ន រយៈពេល ២ សប្តាហ៍ ចាប់ពី​ពេល ជូនដំណឹង​នេះ តទៅ ។ ដោយឡែក សាលារៀន​ដទៃទៀត ត្រូវ​បើក​ដំណើរ​ការរៀន និង​បង្រៀន ជាធម្មតា​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ដោយមាន​កិច្ចសហការ គ្រប់​ជ្រុងជ្រោយ ពី​អាជ្ញាធរ​មូលដ្ឋាន ក្នុងការ​គ្រប់គ្រង និង​ប្រមូល​ព័ត៌មាន ពី​មាតាបិតា និង អ្នកអាណាព្យាបាល សិស្សានុសិស្ស ក្នុង​ផែនទី​សិក្សា សាលាបឋមសិក្សា ជំ​ពូ​ខ្មៅ ស្ថិតក្នុង​ភូមិ​ជំ​ពូ​ខ្មៅ ឃុំ​ទួល​ទទឹង និង​សាលាបឋមសិក្សា ហ៊ុន សែន រាម ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​បាន​ប៉ះពាល់ ដោយផ្ទាល់ និង​ដោយ​ប្រយោល ជាមួយ​អ្នក​ដែលមាន​ការពាក់ព័ន្ធ ព្រឹ​ត្ត​ការណ៍ ៣ វិច្ឆិកា​នោះ មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ត​ព្រះសីហនុ បាន​ផ្អាក​ដំណើរ​ការរៀន និង​បង្រៀន សាលាបឋមសិក្សា​ជំ​ពូ​ខ្មៅ និង​សាលាបឋមសិក្សា ហ៊ុន សែន រាម ជា​បណ្តោះអាសន្ន រយៈពេល ២ សប្តាហ៍​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...