Home ព័ត៌មានជាតិ នយោបាយ ជប៉ុន​បង្ហាញម...

ជប៉ុន​បង្ហាញមុខ​អ្នកជំនាញការ​នៃភ្នាក់ងារ​ចៃ​កា

​ដោយៈ​ជា សីហៈ​/​ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​នៅថ្ងៃនេះ​បានបង្ហាញ​មុខ​អ្នកជំនាញការ​ភ្នាក់ងារ​ចៃ​កា​ពីររូប ។​
​ស្ថានទូត​ជប៉ុន​បាន​អះអាងថា កាលពី​ថ្ងៃទី ១០ ខែវិច្ឆិកា អ្នកជំនាញការ​នៃភ្នាក់ងារចៃកាពីររូប គឺ​លោ​កកូ​បា​យ៉ា​ស៊ិ ខេន​អ៊ិ​ឈិ ប្រធាន​ទីប្រឹក្សា​គម្រោង​កែលម្អ​ប្រព័ន្ធ​ភ័ស្តុភា​រកម្ម​នៅ​កម្ពុជា និង​លោក អ៊ិ​ហ្សា​គិ ហ៊ិ​រ៉ូ​ស៊ិ​ប្រធាន​ទីប្រឹក្សា​គម្រោង​អភិវឌ្ឍន៍ សហគ្រិន​និង​បណ្តាញ​អាជីវកម្ម​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន បាន​ជួប​សំដែង​ការគួរសម​ជាមួយ​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។​
​ប្រភព​ដដែល​បាន​បន្តថា​លោក​កូ​បា​យ៉ា​ស៊ិ​នឹង​បំពេញការងារ​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ភ័ស្តុភារ​កម្ម​នៅ​កម្ពុជា ហើយ​លោក​អ៊ិ​ហ្សា​គិ នឹង​បំពេញការងារ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា – ជប៉ុន ដើម្បី​លើកទឹកចិត្ត​សហគ្រិន​កម្ពុជា​ឲ្យ​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​។
ក្នុងជំនួប​នេះ​លោក មិ​កា​មិ បាន​សម្តែង​ក្តី​សង្ឃឹមថា​អ្នកជំនាញការ​ទាំងពីរ​រូបនេះ នឹងចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បន្ថែមទៀត​៕​

រូបៈលោ​កកូ​បា​យ៉ា​ស៊ិ ខេន​អ៊ិ​ឈិ ប្រធាន​ទីប្រឹក្សា​គម្រោង​កែលម្អ​ប្រព័ន្ធ​ភ័ស្តុភា​រកម្ម​នៅ​កម្ពុជា និង​លោក អ៊ិ​ហ្សា​គិ ហ៊ិ​រ៉ូ​ស៊ិ​ប្រធាន​ទីប្រឹក្សា​គម្រោង​អភិវឌ្ឍន៍ សហគ្រិន​និង​បណ្តាញ​អាជីវកម្ម​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន បាន​ជួប​សំដែង​ការគួរសម​ជាមួយ​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​(រូបថតស្ថានទូតជប៉ុនប្រចាំកម្ពុជា)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular