Home ព័ត៌មានជាតិ សង្គម លោកហ៊ុន ម៉ាណែ...

លោកហ៊ុន ម៉ាណែត : ទីណាមានការលំបាក គឺមានការជួយសង្គ្រោះរបស់សម្តេចតេជោ ហ៊ុនសែន

 ដោយៈ មុនី រ័ត្ន/ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលការណ៍ដឹកនាំប្រទេសរបស់​សម្តេច​តេជោនាយករដ្ឋមន្ត្រី គឺផ្តោតការលើការជួយសង្គ្រោះប្រជាពលរដ្ឋដោយជាក់ស្តែង និងប្រកបដោយនិរន្តរភាព។ គោលនយោបាយនេះ គឺត្រូវបានអនុវត្តជាប់រហូតមកក្នុងរយៈកាលកន្លងមកនេះ ហើយនឹងបន្តអនុវត្តជាហូរហែ​ជាប់ទៅមុខទៀត។ ទីណាមានការលំបាក ពេលណាមានការលំបាក គឺមានការជួយសង្គ្រោះរបស់​សម្តេចតេជោនាយករដ្ឋមន្ត្រី, មានការយកចិត្តទុកដាក់របស់ក្រុមការងារថ្នាក់ជាតិ និងមានការចុះជួយផ្ទាល់​របស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដោយគ្មានការរើសអើងអ្វីទាំងអស់។

ការបញ្ជាក់របស់លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកបន្តថា នេះ គឺជាភាពជាក់ស្តែង នៃការខិតខំប្រឺងប្រែង ដោយបានអនុវត្តពិតប្រាកដ និងមិនមែនជា​ការសន្យា ដោយខុសពីអ្នកនយោបាយមួយចំនួន ដែលមិនខ្វល់ខ្វាយអើពើអំពីសុខទុក្ខរាស្ត្រ ហើយអ្វីដែល​ពួកគេបានធ្វើ គឺការញុះញង់បំបែកបំបាក់មិនរើសពេល មិនរើសវេលាសូម្បីតែក្នុងពេលរាស្ត្រមានទុក្ខនៅ​ក្នុងគ្រោះទឹកជំនន់ដូចពេលនេះ ធ្វើយ៉ាងណាបង្កចលាចល និងអសន្តិសុខ ដើម្បីបម្រើឱ្យមហិច្ឆតា​នយោបាយរបស់ពួកគេ។

លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការជួបជុំថ្ងៃនេះ គឺជាការជួបគ្នាដើម្បីជួយគ្នា និងជាកិច្ចការ​សំខាន់បន្ទាន់ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី យកចិត្តទុកដាក់ ដើម្បីផ្តល់អំណោយឱ្យបានផ្ទាល់​ដៃជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងពេលដែលពួកគាត់កំពុងមានតម្រូវការស្បៀង​អាហារសម្រាប់ដោះស្រាយការហូបចុក និងសម្ភារៈសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាស្រូវពូជ​ដើម្បីស្តារផលដំណាំឡើងវិញ។

លោកបន្តថា ក្នុងឆ្នាំ២០២០នេះ នៅលើពិភពលោកទាំងមូល ជាពិសេសតំបន់អាស៊ាន គឺប្រទេស​ភាគច្រើន​បានរងគ្រោះដោយទឹកជំនន់។ កម្ពុជាយើងក៏ដូចគ្នា គឺយើងមិនអាចគ្រប់គ្រងគ្រោះធម្មជាតិបានទេ ដោយយើងរងគ្រោះខ្លាំងនៅភាគខាងលិច បន្តមករាជធានីភ្នំពេញ ហើយឥឡូវភាគខាងកើតក៏បាន​រងគ្រោះដូចគ្នា។ ប៉ុន្តែអ្វីដែលយើងបានធ្វើ គឺការរួបរួមគ្នាដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាដ៏លំបាកនេះ។

ចាប់តាំងពីដើមទីនៃគ្រោះទឹកជំនន់មក សម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំអន្តរាគមន៍ដោះស្រាយទាំង​ក្នុងប្រតិបត្តិការសង្គ្រោះ និងការស្តារឡើងវិញ នៅគ្រប់តំបន់រងគ្រោះនៅទូទាំងប្រទេសទាំងអស់៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ភ្នាក់ងារ​សាងសង់​និង​តម្ល...

​ដោយៈ​រិ​ទ្ធ​សែន​/​ខេត្តព...

បញ្ជាការដ្ឋាន​កងពល​តូច​លេ...

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​...

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...