Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាជ្ញាធរ​ខេត្...

អាជ្ញាធរ​ខេត្តសៀមរាប​ស្វែងរក​ជន​ឆបោក​ជា​ថ្នូរ​នឹង​ការទទួលបាន​ការងារ​នៅ​ស្ថាន​កុងស៊ុល​ជប៉ុន ប្រចាំខេត្ត​សៀមរាប​

ដោយ​៖ ម៉េង​ឆៃ​/ សៀមរាប​៖ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ រដ្ឋបាល​ខេត្តសៀមរាប បានចេញ​សេចក្តីជូនដំនឹង ប្រកាស​ស្វែងរក​ជន​ឆបោក ជា​ថ្នូរ​នឹង​ការទទួលបាន​ការងារ​នៅ​ស្ថាន​កុងស៊ុល​ជប៉ុន ប្រចាំខេត្ត​សៀមរាប​។ នោះ​គឺមាន​បុគ្គល​ម្នាក់ អះអាងថា ជា​តំណាង​ក្រុមហ៊ុន ( ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ​ច្បាស់ ) បាន​ប្រាប់​បុរស​ម្នា​ក់ថា ដើម្បី​បាន​បម្រើ​ការងារ​នៅ​ស្ថាន​កុងស៊ុល​ជប៉ុន ប្រចាំខេត្ត​សៀមរាប ត្រូវ​ទៅ​ដាក់ពាក្យ​ចូល​បម្រើ​ការងារ នៅ​ស្ថាន​កុងស៊ុល​នោះ ដោយ​បង់​កម្រៃជើងសា​ចំនួន ៥០០​ដុល្លារ សម្រាប់​ក្រុមហ៊ុន និង ១០០ ដុល្លារ សម្រាប់​ស្ថាន​កុងស៊ុល​ជប៉ុន​។​

​ពាក់ព័ន្ធ​ករណីនេះ រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា​ស្ថាន​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា បាន​ផ្សព្វផ្សាយ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​បដិសេធថា ស្ថាន​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​កម្ពុជា និង​ស្ថាន​កុងស៊ុល ប្រចាំខេត្ត​សៀមរាប ពុំមាន​ផែនការ​ជ្រើសរើស​បុគ្គលិក តាមរយៈ​ក្រុមហ៊ុន​ឬ​ទីភ្នាក់ងារ​ស្វែងរក​ការងារ​ណាមួយ​នោះឡើយ​។​
​រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​អំពាវនាវ​ដល់​សាធារណជន សូម​មានការ​ប្រុងប្រយ័ត្ន អំពី​ការ​ឆបោក ពី​បុគ្គល​ទុច្ចរិត ពាក់ព័ន្ធ​នឹង​ករណី​ដូច​បានបញ្ជាក់​ជូន​ខាង​លើ​។​រដ្ឋបាល​ខេត្តសៀមរាប​ក៏បាន​អំពាវនាវ​ដល់​សាមីជន​ដែល​ទទួលរង​គ្រោះ​ដោយ​អំពើ​ល្មើស​នេះ សូម​សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ឈានទៅរក​ការស្រាវជ្រាវ ផ្តល់ព័ត៌មាន​បន្ថែម ក្នុងការ​ទប់ស្កាត់​បង្កា​រ​និង​ចាត់វិធានការ​ចំពោះ​បុគ្គល​ទុច្ចរិត​នេះ​តាមផ្លូវ​ច្បាប់​និង​ធានាបាន​នូវ​ផលប្រយោជន៍​សាធារណជន​៕srn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular