Home ព័ត៌មានជាតិ សង្គម ម៉ាស់​២​លាន​អ...

ម៉ាស់​២​លាន​អំណោយ​សម្ដេច​តេ​ជោ​ប្រគល់ជូន​រដ្ឋបាល​រាជធានី​

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖ លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា​៖ ម៉ាស់​ក្រណាត់​ទាំង​២​លាន​នេះ គឺជា​អំណោយ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រគល់អោយ​មក​សាលា​រាជធានី​ភ្នំពេញ តាមរយៈ​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ដើម្បី​យកទៅ​ប្រគល់ជូន​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​មិនមាន​លទ្ធភាព​ក្នុង​ការទិញ​ម៉ាក់​យកមកប្រើ​ប្រាស់ ខណៈដែល​ជំងឺ​កូ​វីដ​-១៩​បាននិងកំពុង​រាលដាល​នៅក្នុង​រាជធានី​ភ្នំពេញ​។ ម៉ាស់​ទាំងនេះ​អភិបាល​រាជធានី​ភ្នំពេញ​បានប្រគល់​បន្ត​ជូនទៅ​ខណ្ឌ​ទាំង​១៤​និង​ផ្សារ​ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ ប្រគល់ជូន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ប្រគល់ជូន​ស្នងការ​រដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ​។​

​ការលើកឡើង​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​ឡើង​នា​រាត្រី​ថ្ងៃទី​១១​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ក្នុង​ពិធី​ប្រគល់​និង​ទទួល​ម៉ាស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​ចំនួន​២​លាន​ម៉ាស់ ក្រោម​វត្តមាន លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​សាលា​រាជធានី​ភ្នំពេញ ខណៈដែល​ជំងឺ​នេះ​បាន​បន្ត​ការឆ្លង​រាលដាល ក្រោយ​ព្រឹត្តិការណ៍ ថ្ងៃទី​៣​វិច្ឆិកា​នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ទៀតថា​៖​ប៉ូលីស​ចរាចរណ៍ ដែល​ដាក់​គោលដៅ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ អាច​ផាកពិន័យ​ទៅលើ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព តែ​ក៏ត្រូវ​ពិនិត្យមើល​ទៅលើ​ប្រជាពលរដ្ឋ​ផងដែរ បើ​ពួកគាត់ ធ្វើដំណើរ​តាម​ដងផ្លូវ​មិន​ពាក់​ម៉ាស់​យើង​ត្រូវប្រគល់​ម៉ាស់​ជូន​ពួកគាត់​ជាមួយនិង​ការណែនាំ​ឱ្យ​ពួកគាត់​ពាក់​ម៉ាស​ជាប្រចាំ​។ លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ សម្ដេច​តេ​ជោ​ហ៊ុនសែន តែង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​កន្លងមកនេះ សម្ដេច​បាន​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការលិចលង់​ដោយ​ទឹកជំនន់ ហើយ​មកដល់ពេលនេះ​សម្ដេច​នៅបាន​បន្ត​ចែក​ម៉ាស់​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ថែមទៀត ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ក្នុងការ​ការពារ​នូវ​ជំងឺ​កូ​វី​-១៩​។​

​លោក​បញ្ជាក់ថា​៖ ម៉ាស់​នេះ អាច​ប្រគល់ជូន​ប្រជាពលរដ្ឋ​ម្នាក់​២​ម៉ាស់ ដោយ​ម៉ាស​នេះ​អាច​បោកគក់​បាន ហើយក៏​អាច​ប្រើប្រាស់​បាន​ពី ២​ខែ​ទៅ​៣​ខែ​ផងដែរ បើ​យើង​ចេះ​ថែរក្សា​វា​បានល្អ​។ លោក​អភិបាល​ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រួមគ្នា​ពាក់​ម៉ាស់​ការពារ​ទាំងអស់គ្នា​ដើម្បី​ទប់ស្កាត់​នូវ​ការឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩​។​

​ដោយឡែក​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា ទប់ស្កាត់​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ពិសេស​ចំពោះ​អ្នក​ដែល​កំពុង​ច​ត្តា​ឡី​ស័ក​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ការណែនាំ​របស់លោក​គ្រូពេទ្យ ក៏ដូចជា​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​នៅ​ដាច់ដោយឡែក​ពី​គេឯង ដើម្បី​កុំ​ឲ្យ មានការ​ចម្លង​ទៅ​អ្នកដទៃ​ផ្សេងទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...