ដោយ: វណ្ណៈ /ខេត្តព្រះសីហនុ: បុរសជនជាតិចិនម្នាក់បានស្លាប់ ដោយជំងឺគាំងបេះដូងនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតនៅក្រុម៦ ភូមិ៤ សង្កាត់ លេខ៤ក្រុង/ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២០។
សមត្ថកិច្ចប្រាប់ថា សាកសពឈ្មោះ CHAI YONGLIN ភេទប្រុស អាយុ៦៣ឆ្នាំ លិខិតឆ្លងដែនលេខ EF9075152 ទិដ្ឋាការ លេខExx1900130661 សុពលភាព ថ្ងៃទី៣០វិច្ឆិកា២០២០។ ជនរងគ្រោះស្នាក់នៅក្រុមទី ១៩ ភូមិ ៣ សង្កាត់ ៣ ក្រុង/ខេត្តព្រះសីហនុ មុខរបររបស់ លក់ទឹក។
សមត្ថកិច្ចបានបន្ថែមថា ឆ្លងតាមការពិនិត្យនិងកោសល្យវិច្ឆ័យ សមត្ថកិច្ចជំនាញសន្និដ្ឋានជំហានដំបូងសាកសព គឺស្លាប់ដោយសារជំងឺ ស្ទះសសៃឈាមក្នុងបេះដូង៕ ល