Home ព័ត៌មានជាតិ សន្តិសុខ រថយន្ត​ដឹក​ដី...

រថយន្ត​ដឹក​ដី​កិន​បុរស​ម្នាក់​បែកក្បាល​ស្លាប់​នៅ​កន្លែង​តាម​មហាវិថី​ឈ្នះ​ឈ្នះ​

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​ម្នាក់​ត្រូវ​រថយន្ត ដឹក​ដី​មួយគ្រឿង​កិន​បែកក្បាល​ស្លាប់​នៅ​កន្លែង ហើយ​រថយន្ត​បើក​គេច​បាត់ស្រមោល​។ កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល ថ្ងៃទី​១១ ខែ​វិឆ្ឆិកា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​មហា​វី​ថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​រថយន្ត​កិន​ស្លាប់ តាម​អត្តសញ្ញាណប័ណ្ណ​ឲ្យ​ដឹងថា ឈ្មោះ ហេង វិបុល អាយុ ២៨​ឆ្នាំ មាន​អាស័យដ្ឋាន នៅ​ភូមិ​វាល់​ស្បូវ ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១GA.២៧៥៤​។​

​តាម​ព័ត៌មាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ត្រូវបាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​កិន​ចំក្បាល​ដែលមាន​ពាក់មួក​សុវត្ថិភាព​ផង​នោះ បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​នៅនឹងកន្លែង ខណៈពេលដែល​ជិះ​ម៉ូតូ​មួយគ្រឿង​។​

​ប្រភព​បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ហើយ​ត្រូវបាន​រថយន្ត​ដឹក​ដី​មួយគ្រឿង​បើ​កជែងគ្នា មក​ទាក់​ដៃចង្កូត​បណ្តា​ល​ឲ្យ​ដួល និង​កិន​ចំក្បាល​តែម្តង​។ បន្ទាប់​កិន​មនុស្ស​ស្លាប់​រថយន្ត​បានកើត​គេច​បាត់ ដោយ​ពុំមាន​ន​ណា​ម្នាក់​ស្គាល់​អត្តសញ្ញាណ​រថយន្ត ដឹក​ដី​នោះឡើយ​។ សព​ត្រូវបាន​នគរបាល​បញ្ជូន ទៅ​តំកល់​នៅ​ឈាបនដ្ឋាន​វត្ត​កប់​ស្រូវ រង់ចាំបងប្អូន នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ចំណែក ម៉ូតូ​ត្រូវបាន​នគរបាល​រក្សាទុក​ប្រគល់អោយ​ក្រុមគ្រួសារ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...