Home ព័ត៌មានជាតិ សង្គម ​មន្ទីរអប់រំ​...

​មន្ទីរអប់រំ​ខេត្តស្ទឹងត្រែង និង​អង្គការ​ភ្លែ​ន​កម្ពុជា រួមគ្នា​លើកកម្ពស់ អនាគត​ក្មេងស្រី​

​ដោយៈ ទេព មង្គល / ស្ទឹងត្រែងៈ មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តស្ទឹងត្រែង សហការ​ជាមួយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ធ្វើ​ប្រតិបត្តិការ ជាមួយ​អាជ្ញាធរ ឃុំ ក្នុងស្រុក ចំនួន ៥ ដើម្បី​ពង្រឹង​សុវត្ថិភាព ចំពោះ​កុមារ ក្នុងស្ថានភាព​រស់នៅ និង​ផ្តល់​លទ្ធភាព ឱ្យ​ក្មេងស្រី ទទួលបាន​ការសិក្សា មានចំណេះដឹង ខ្ពង់ខ្ពស់ ក្នុងសង្គម​បច្ចុប្បន្ន​។

​ក្នុង​កិច្ចពិភាក្សា​តុមូល ក្រោម​ប្រធានបទ ‍​‌​‍​​« រួមគ្នា​ដោះស្រាយ បញ្ហា​ក្មេងស្រី ក្នុងអំឡុង​កូ​វីដ​-១៩» នៅ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តស្ទឹងត្រែង នា​ថ្ងៃទី​១១ វិច្ឆិកា នេះ លោកស្រី ទី ធីតា អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បាន​មានប្រសាសន៍ថាៈ កិច្ចសហការ​នេះ ធ្វើឡើង តាមរយៈ​ការណែនាំ ផ្សព្វផ្សាយ ឱ្យ​មាតាបិតា ឫ​អាណាព្យាបាល បញ្ជូន​កូនស្រី​របស់ខ្លួន បាន​ទៅ​រៀនសូត្រ គ្រប់ៗ​គ្នា ដើម្បី​មានការ​ងារ​ល្អ នៅពេល​អនាគត និង​កាត់បន្ថយ​គម្លាត​យេនឌ័រ នៅក្នុង​សង្គម​។​

​លោក ផែន ប៊ុន​ភឿន ប្រធាន​ប្រតិបត្តិ​កម្មវិធី ប្រចាំខេត្ត​ស្ទឹង បាន​ទទួលស្គាល់ថាៈ នេះ​ជា​យន្តការ​មួយ ដែល​អង្គការ​ភ្លែ​ន ចង់បាន ព្រោះ​បច្ចុប្បន្ន​អង្គការ​ដៃគូ​ផ្សេងទៀត កំពុងធ្វើការ​ងារ​ផ្នែក​យេនឌ័រ ឱ្យបាន​ដល់​សហគមន៍ និង​អាជ្ញាធរ​ក្នុងស្រុក ទាំង ៥ ក្នុង​ខេត្តស្ទឹងត្រែង​នេះ ។​

​លោក​បាន​មានប្រសាសន៍ថាៈ ក្រុមការងារ​របស់​អង្គការ​ភ្លែ​ន នឹង​ប្រឹងប្រែង​ប្រើប្រាស់ បេសកកម្ម​របស់ខ្លួន ឱ្យក្លាយ​ទៅជា រយៈពេល​មួយ មានតម្លៃ សម្រាប់​គ្រួសារ​នីមួយៗ នៅតាម​មូលដ្ឋាន និង​សហគមន៍ ឱ្យ​ប្រជាពលរដ្ឋ កាន់តែ​មានការ​ផ្លាស់ប្តូ​រ​គំនិត គិតពី​ភាព​រីកចម្រើន សម្រាប់​អនាគត​កូនចៅ និង​ជួយ​អភិវឌ្ឍន៍ សមត្ថភាព​ក្មេងស្រី ឱ្យមាន​ភាព​ទទួលខុស​ត្រូវ និង​ចេះ​ដឹកនាំ​ការងារ ។​

​កញ្ញា ថន ជេដ្ឋា​នី សិស្ស​ថ្នាក់​ទី​១១ នៃ​វិទ្យាល័យ ព្រះ​គោ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​គាំទ្រ​ចំពោះ ការលើកឡើង​នេះ ព្រោះ​បច្ចុប្បន្ន កូនចៅ​ប្រជាពលរដ្ឋ ក៏ដូចជា មាតាបិតា នៅតាម​មូលដ្ឋាន មានការ​ផ្លាស់ប្តូរ​ច្រើន ទាំង​ការប្រកបមុខរបរ ទាំង​មូលដ្ឋាន​រស់នៅ ដើម្បី​ចង់ឱ្យ​សង្គម​គ្រួសារ មានមុខមាត់​ខ្ពង់ខ្ពស់ ដូច​គេឯង​។​

​សូមបញ្ជាក់ថា អង្គការ​ភ្លែ​ន​អន្តរជាតិ ប្រចាំ​កម្ពុជា បានធ្វើ​ប្រតិបត្តិការ លើកកម្ពស់​ក្មេងស្រី ក្នុង​ខេត្ត​ចំនួន ១៧ រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី កំពង់ចាម ព្រះវិហារ កំពង់ធំ តាកែវ កំពត បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ សៀមរាប ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ធនាគារ អ អេច ប៊ី (ខេមបូឌា...

ប្រទេសកម្ពុជា ទីក្រុងភ្នំ...

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...