តៃកុង​ឡាន​រំលោភ​អ្នកបំរើ​រៀបចំ​បន្ទប់​បានសម្រេច​២​ដង​តាំងពី​ខែមីនា ទើបត្រូវ​ចាប់ខ្លួន​នៅ​ខែមេសា​នេះ​

1723
ចែករម្លែក
  • 810
    Shares

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​រាម​ចាប់ខ្លួន ពីបទ​រំលោភ​សេពសន្ថវៈ លើ​ក្មេងស្រី អាយ​១៥​ឆ្នាំ​បានសម្រេច​ចំនួន​២​ដង ហើយ​គំរាម​ជនរងគ្រោះ​មិន​ឲ្យ​ឮមាត់​ទៀតផង​។ ជ​នស​ង្ស​យ័​ត្រូវបាន​ចាប់ខ្លួន នៅ​ចំណុច​០៥​ក្រុមហ៊ុន​យិះ​ចៀ ស្ថិតនៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ព្រលប់​ថ្ងៃទី ១៧​ខែមេសា​ឆ្នាំ​២០១៨ តាម​បណ្តឹង​របស់​គ្រួសារ ក្មេងស្រី​រងគ្រោះ​។​

​មន្ត្រីប៉ូលិស​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​រាម ប្រាប់​ភ្នាក់ងារ​រស្មី​កម្ពុជា​ថា ជនសង្ស័យ ឈ្មោះ ណៃ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ដ មាន​ស្រុកកំណើត​ភូមិ​ថ្កូវ ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្ន ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ខេត្ត​ព្រះសីហនុ​។ រីឯ​យុវតី​ជនរងគ្រោះ​អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រាម ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មុខរបរ ផ្នែក​ខាង​រៀបចំ​បន្ទប់​នៅ​ក្រុមហ៊ុន​យិះ​ចៀ​។ ប្រភព​បន្តថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​រំលោភ លើ​ក្មេងស្រី​រងគ្រោះ​បានសម្រេច​ចំនួន​ពីរដង នៅក្នុង​បន្ទប់ដេក​របស់​ជនរ​ង​គ្រោះ​។​

​ប្រភព​ដដែល​បាន​បន្តថា បទល្មើស​នោះ បាន​កើតឡើង​តាំងពី​វេលាយប់​ថ្ងៃទី​១៣ ខែមីនា​ឆ្នាំ​២០១៨​ម្តង និង​លើក​ទី​ពីរ នៅវេលា​ម៉ោង​២៣​យប់​ថ្ងៃទី​១៦​ខែមីនា ឆ្នាំ​២០១៨ ហើយ​ជនសង្ស័យ​គេចខ្លួន​។ ក្រោយពេល​កើតហេតុ​ភ្លាមៗ ជនរងគ្រោះ​មិនបាន​មកប្ដឹង​ទេ ពីព្រោះ​មានកា​គំរាម​ពី​ជនសង្ស័យ ហើយ​ម្យ៉ាងទៀត​ខ្លាច​សាច់ញាតិ​ខ្លួន​វាយ​ធ្វើបាប​។​

​ដោយមាន​ការងឿងឆ្ងល់​ពី​សាច់ញាតិ ព្រោះ​ជនរងគ្រោះ​ចេះតែ​សំកុក អត់​និយាយស្ដី​ក៏បាន​នាំគ្នា​សួរដេញដោល​។ បន្ទាប់មក​រឿងរ៉ាវ​ក៏បាន​បែកចេញ​ទាំងអស់ សាច់ញាតិ​ក៏បាន​នាំ​ជនរងគ្រោះ​មក​ដាក់ពាក្យ​ប្ដឹង​នៅ​ប៉ុស្តិ៍​តែម្តងទៅ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​បញ្ជូន​ជនសង្ស័យ ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម