ដោយៈមុនីរ័ត្ន/ភ្នំពេញៈអតីតទាហានរត់ចោលជួរម្នាក់រើសទ័ពខុសច្បាប់ឲ្យចូលបម្រើការងារក្នុងក្រប័ខណ្ឌនៃបញ្ជាការដ្ឋានទ័ពជើងគោក ត្រូវបាកម្លាំងកងអាវុធហត្ថខេត្តក្រចេះកាលពីថ្ងៃទី៩ ខែវិច្ឆិកា កន្លងទៅ។
ជនសង្ស័យឈ្មោះ ពៅ សុធារី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ ជាអតីតយោធាកងពល ១២៨ ខេត្តស្ទឹងត្រែង រស់នៅភូមិបាយសាណុំ ឃុំកោះខ្ញែ ស្រុកសំបូរ ខេត្តក្រចេះ ។
ជនសង្ស័យជាប់ពាក់ព័ន្ធករណីឆបោកជ្រើសរើសកងទ័ពខុសច្បាប់កាលពីអំឡុងខែមីនា-មេសាកន្លងទៅដែលមានជនរងគ្រោះ ចំនួន៥នាក់។
រូបៈជនសង្ស័យឈ្មោះ ពៅ សុធារី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរលក់ដូរ ជាអតីតយោធាកងពល ១២៨ ខេត្តស្ទឹងត្រែង
នៅរសៀល ថ្ងៃទី ១១ ខែវិច្ឆិកា នេះ កងរាជអាវុធហត្ថខេត្តក្រចេះ ធ្វើការសាកសួរជនសង្ស័យ ដើម្បី កសាងសំណុំរឿងទៅតុលាការ ចាត់ការបន្តតាមច្បាប់ ។
ជនសង្ស័យឈ្មោះ ពៅ សុធារី បានសារភាពថា ខ្លួនជាអ្នករត់ការឲ្យចូលបម្រើរការងារក្នុងក្របខណ្ឌយោធា នៃបញ្ជាការដ្ឋានទ័ពជើងគោក ដោយ យកប្រាក់ជនរងគ្រោះក្នុងម្នាក់ៗ ចាប់ពី ៤ ពាន់ ដុល្លារឡើងទៅ៕សរន
វត្ថុតាង