Home ព័ត៌មានជាតិ សុខាភិបាល ធ្វើតេស្ត​កូ​...

ធ្វើតេស្ត​កូ​វីដ​-១៩ នៃ​ព្រឹត្តិការណ៍ ៣ វិច្ឆិកា​លើមនុស្ស​៨៨​នាក់ អវិជ្ជមាន​ទាំងអស់​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈអ្នកជំនាញ​សុខាភិបាល​បានធ្វើ​តេស្ត​កូ​វីដ​១៩​នៃ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​ចំនួន ៨៨ នាក់​ទៀត ទទួលលទ្ធផល «​អវិជ្ជមាន​កូ​វីដ​» ទាំងអស់ ។​នេះ​ចាត់ទុកថា​ជា​ដំណឹង​ដ៏​ល្អ​មួយ​ដោយ​ជម្រះ​នូវ​ក្តីបារម្ភ​ជា​ច្រើ​ន។​គិត​ត្រឹម​យប់​ថ្ងៃទី​១១​ខែវិច្ឆិកា​នេះ អ្នក​ប៉ះពាល់​ផ្ទាល់​និង​ប្រយោល​សរុប​១.៦១៩ ក្នុងនោះ «​វិជ្ជមាន​កូ​វីដ មាន​បួន​នាក់​» ។​

​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា នេះ ក្រសួងសុខាភិបាល បាន​បន្ដធ្វើ​តេស្ដ​បន្ថែម​លើ​មនុស្ស​ចំនួន​៨៨​នាក់ ដែល​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា លទ្ធផល​បង្ហាញថា «​អវិជ្ជមាន​ទាំងអស់​»​។ ដូច្នេះ​គិត​ចាប់តាំងពី​ថ្ងៃទី​៤ រហូតដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ក្រសួងសុខាភិបាល​បានធ្វើ​តេស្ត​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា បាន​ចំនួន​២.៥៦៤​តេស្ត ក្នុងនោះ​មនុស្ស​សរុប​ចំនួន​១.៦១៩​នាក់​។​
​បណ្ដាញ​ព័ត៌មាន Fresh News នៅ​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ​បាន​ស្រង់​សម្តី​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល មក បាន​បន្ថែមថា ចំពោះ​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន​៤​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ មាន​សុខភាព​ល្អជា​ធម្មតា មិនមាន​អ្វី​ប្រែប្រួល​នោះទេ​។ មួយវិញទៀត​នៅថ្ងៃនេះ​ដែរ ភរិយា​របស់​ឯកអគ្គ​រដ្ឋទូត​ហុង​គ្រី និង​ជនជាតិ​ហុង​គ្រី​បីនាក់ ដែល​កំពុងស្នាក់នៅ​សណ្ឋាគារ​ក៏​ទទួលបាន​លទ្ធផល «​អវិជ្ជមាន​» ផងដែរ​។

​ប្រភព​ដដែល​បន្តថា​នៅ​ថ្ងៃស្អែក​ក្រសួងសុខាភិបាល នឹង​បន្ត​ធ្វើតេស្ត និង​តាមដាន​ស្រាវជ្រាវ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​នឹង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា តទៅទៀត ហើយនឹង​បន្ត​ត្រៀម​ធ្វើតេស្ត​លើក​ទី​៣ នៅ​ថ្ងៃទី​១៤ និង​ថ្ងៃទី​១៥ វិច្ឆិកា​ខាងមុខ​។​
គិត​ត្រឹម​ថ្ងៃទី​១១ ខែវិច្ឆិកា អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​គេ​បាន​រកឃើញ មាន​វិជ្ជមាន​ចំនួន​៤​នាក់ គឺ​លោក សួស យ៉ា​រ៉ា​, លោក សរ ចិ​ត្រា និង​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា ព្រមទាំង​អង្គរក្ស​ផ្ទាល់​គណៈប្រតិភូ​ហុង​គ្រី ដែល​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​
ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩ ចំពោះ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​នឹង​ព្រឹត្តិការណ៍ ៣ វិច្ឆិកា ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី និង​សណ្ឋាគារ​សុខា សម្រាប់​មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន ៕សរន

ទីតាំងសម្រាប់ធ្វើតេស្តកូវីដ១៩នៃព្រឹត្តិការណ៍៣វិច្ឆិកា

ទីតាំងសម្រាប់ធ្វើតេស្តកូវីដ១៩នៃព្រឹត្តិការណ៍៣វិច្ឆិកា

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ដាក់លក់​ឈើ​ដូច​ផ្សារ​ត្រី...

ដោយៈ សុខុម / ស្ទឹងត្រែង​:...

គ្រូពេទ្យនឹងចុះទៅយកវត្ថុស...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ក្រសួង​អប់រំ លើក​ពេល​ប្រក...

​ដោយៈ ដេប៉ូ / ភ្នំពេញៈ ដើ...

សមត្ថកិច្ច ឲ្យ​ស្ត្រី​ម្ន...

ដោយៈ ស​រិ​ទ្ធ / បាត់ដំបងៈ...