Home ព័ត៌មានជាតិ សេដ្ឋកិច្ច កម្ពុជា​នាំ​ម...

កម្ពុជា​នាំ​មាស​ចេញ​ជាង ២​ពាន់​លាន​ដុល្លារ

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​អះអាងថា គិត​ត្រឹម​ខែ សីហា ឆ្នាំ​២០២០ កម្ពុជា បាន​នាំចេញ​មាស​ប្រមាណ​ជា ២.២២០ លាន​ដុល្លារ ។

​ប្រភព​ដដែល​បាន​អះអាងថា កំណើន​នៃ​ការនាំ​មាស​នេះ គឺ​កើនឡើង​ប្រមាណ​ជា ៧១៦,៨ ភាគរយ ដែលជា​ហេតុ​​ធ្វើ​ឲ្យ​ការនាំចេញ​សរុប​របស់​កម្ពុ​ជានារ​យៈ​ពេល​ពី​ខែ មករា ដល់ ខែ សីហា ឆ្នាំ​២០២០ នេះ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា ១១. ៧១៤ លាន​ដុល្លារ ជាមួយនឹង​កំណើន​សរុប ប្រមាណ​ជា ១៨,៤​ភាគរយ ។

ប្រភព​​​​ដដែល​បាន​បន្តថា ប្រសិន​ដក​ការនាំចេញ​មាស គឺ​ការនាំចេញ​របស់​កម្ពុជា​គឺ​ធ្លាក់ចុះ​ក្នុង​អត្រា ៤,៩ ភាគរយ ។ ​នៅក្នុង​រយៈពេល ៨ ខែ នៃ​ឆ្នាំ​២០២០ នេះ កម្ពុជា​នាំចូល​សរុប​ប្រមាណ​ជា ១១.៨៥៣ លាន​ដុល្លារ ធ្លាក់ចុះ ប្រមាណ​ជា ១១,៦​ភាគរយ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ៊ីស្រាអែល​ព្រមាន​អំពី​កា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សន្លឹកឆ្នោត​របស់​លោកបៃ​ដិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

កំពូល​តារា​ទាត់​ធាក់​ឥណ្ឌ...

​ប្រែ​សម្រួលៈ​វាសនា​/​ឆេន...

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...